
រដ្ឋបាលស្រុកតាលោសែនជ័យ បើកកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការងារ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងតាមដាន និងវាយតម្លៃលើលទ្ធផលការងារដែលរដ្ឋបាលស្រុកសម្រេចបាននាពេលកន្លងមក ព្រមទាំងប្រមូលនូវបញ្ហាប្រឈម និងសំណូមពរផ្សេងៗពីតាមបណ្តាការិយាល័យ ដើម្បីរួមគ្នាដោះស្រាយឱ្យមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ អង្គប្រជុំបានពិភាក្សា និងដាក់ចេញនូវទិសដៅការងារអាទិភាពជាច្រើន សម្រាប់យកទៅអនុវត្តបន្តក្នុងន័យតម្រង់ទិសការងាររដ្ឋបាល និងការអភិវឌ្ឍក្នុងមូលដ្ឋានឱ្យកាន់តែមានភាពរីកចម្រើន។











