
លោក អ៊ន សុផល្លា ដឹកនាំកម្លាំងចុះតាក់តែងដើមត្របែកព្រៃ និងដាំផ្កាភួងម៉ាឡៃតាមបណ្តោយផ្លូវជាតិលេខ៥
អភិបាលរងស្រុកក្រគរ បានដឹកនាំមន្ត្រីរដ្ឋបាលស្រុក និងអាជ្ញាធរឃុំអន្សាចំបក់ ចុះតាក់តែងដើមត្របែកព្រៃ និងដាំផ្កាភួងម៉ាឡៃតាមទ្រូងផ្លូវជាតិលេខ៥ ចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង រហូតដល់ឃុំអន្សាចំបក់ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានតាមដងផ្លូវសាធារណៈ។











