
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការរៀបចំទីតាំងថ្មី និងធំទូលាយ របស់សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន បាកាន
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះត្រួតពិនិត្យវឌ្ឍនភាពការចាក់ដីបំពេញទីធ្លា និងស្ថាបនារបង សម្រាប់គម្រោងផ្លាស់ប្តូរទីតាំងថ្មី សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន បាកាន ទំហំជិត៦ហិកតា ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន។











