
អភិបាលស្រុកក្រគរ ចុះសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីរ៉ាំរ៉ៃនៅមុខវត្តវិហារហ្លួង ដោយទទួលបានការយល់ព្រមពីភាគីពាក់ព័ន្ធទាំងស្រុង
អភិបាលស្រុកក្រគរ និងអាជ្ញាធរឃុំ បានចុះសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីរ៉ាំរ៉ៃជាយូរឆ្នាំ នៅខ្លោងទ្វារវត្តវិហារហ្លួង ភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់។ ជាលទ្ធផល ភាគីប្រជាពលរដ្ឋបានយល់ព្រមទទួលយកដំណោះស្រាយរបស់លោកអភិបាលស្រុកទាំងស្រុង ខណៈរដ្ឋបាលស្រុកបានថ្លែងអំណរគុណដល់បងប្អូនដែលបានសហការដើម្បីការអភិវឌ្ឍមូលដ្ឋាន។











