
អភិបាលស្រុកវាលវែង ដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ និងដាក់លូសម្រាមលើផ្លូវជាតិលេខ១០
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំក្រុមការងារ ដែលមានសមាជិកក្រុមប្រឹក្សាស្រុក ប្រធានការិយាល័យ និងអាជ្ញាធរមូលដ្ឋាន ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវជាតិលេខ១០ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ កិច្ចអន្តរាគមន៍នេះ ផ្តោតសំខាន់លើការរៀបចំសណ្ដាប់ធ្នាប់ និងការដាក់លូសម្រាម ចាប់ពីព្រំប្រទល់ស្រុកសំឡូត រហូតដល់ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីធានាបាននូវសោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថានល្អប្រសើរជូនប្រជាពលរដ្ឋ និងធ្វើអ្នកដំណើរ៕ ឈឹម ម៉ារីយ៉ាន











