
អភិបាលស្រុកភ្នំក្រវាញយកចិត្តទុកដាក់លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ រដ្ឋបាលស្រុកចុះពិនិត្យទីតាំងគ្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ក្រោមការចង្អុលបង្ហាញពី លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ លោក តេង ឈឿម នាយករងរដ្ឋបាលសាលាស្រុក បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងជាក់ស្តែងសម្រាប់គ្រោងស្ថាបនាផ្លូវបេតុងមួយខ្សែ។ ការចុះពិនិត្យនេះធ្វើឡើងដើម្បីសិក្សាបច្ចេកទេស និងធានាគុណភាពផ្លូវ ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែមានភាពងាយស្រួល។











