
អភិបាលស្រុកវាលវែង អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភអំណោយជូនបងប្អូនអ្នកអនាម័យមកពី ៣ឃុំ ក្នុងស្រុកវាលវែង
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលស្រុកវាលវែង បានអញ្ជើញជួបសំណេះសំណាលសាកសួរទុក្ខ ដោយផ្ទាល់ជាមួយបងប្អូនអ្នកអនាម័យចំណុះឱ្យស្រុកចំនួន ៣ឃុំ រួមមាន ឃុំប្រម៉ោយ, ឃុំអន្លង់រាប, ឃុំក្រពើពីរ នៅព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ ពិធីនេះ ក៏មានការចូលរួមពីសំណាក់ លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាស្រុក លោកប្រធានការិយាល័យ លោកមេឃុំ ព្រមទាំងបងប្អូនអ្នកអនាម័យទាំងអស់។ អំណោយលើកទឹកចិត្ត ក្នុងឱកាសនោះ លោកអភិបាលស្រុកបានឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូនអ្នកអនាម័យសរុបចំនួន ៤៤នាក់ ដើម្បីជាការរួមចំណែកជួយសម្រួលដល់ជីវភាពរស់នៅ និងថ្លែងអំណរគុណចំពោះការលះបង់កម្លាំងកាយចិត្តក្នុងការថែរក្សាអនាម័យ និងបរិស្ថានក្នុងមូលដ្ឋាន៕











