ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

ធនធានទឹក និងឧតុនិយម
សកម្មភាពពង្រឹង និងផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងសហគមន៍កសិករប្រើប្រាស់ទឹកដំណាក់ក្រាញ ខេត្តពោធិ៍សាត់
កម្មវិធីផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពដល់គណៈកម្មការសហគមន៍ និងប្រជាកសិករ ឱ្យមានការយល់ដឹងកាន់តែច្បាស់លាស់ ក្នុងការគ្រប់គ្រង និងបែងចែកប្រភពទឹកឱ្យចំគោលដៅ ប្រកបដោយតម្លាភាព និងនិរន្តរភាព ដើម្បីបម្រើឱ្យវិស័យកសិកម្មនៅក្នុងមូលដ្ឋានកាន់តែមានប្រសិទ្ធភាពខ្ពស់។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកវាលវែង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤
កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក, លោកអភិបាលរងស្រុក, លោកនាយក-នាយករងរដ្ឋបាលសាលាស្រុក, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, លោក-លោកស្រីប្រធាន-អនុប្រធាន និងមន្ត្រីចំណុះសាលាស្រុក, តំណាងការិយាល័យជំនាញជុំវិញស្រុក, អាជ្ញាធរភូមិ-ឃុំ, ប៉ុស្តិ៍នគរបាលរដ្ឋបាល, តំណាងមណ្ឌលសុខភាព, ចាស់ព្រឹទ្ធាចារ្យ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលមានសមាសភាពចូលរួមសរុបចំនួន ១៤៧នាក់ (ស្រី ៤៤នាក់)។


សន្តិសុខសង្គម
ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បំបែកសម្បុកគ្រឿងញៀនមួយកន្លែងនៅស្រុកតាលោសែនជ័យ ដកហូតម៉ាទឹកកក ១១កញ្ចប់
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ស្ថិតនៅភូមិព្រៃតោ ឃុំតាលោ ស្រុកតាលោសែនជ័យ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកកណ្តៀង ចុះពិនិត្យសណ្តាប់ធ្នាប់ បរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងផ្សារសាមគ្គីកណ្តៀង
(ពោធិ៍សាត់)៖ លោក ណារ៉ា ចំរើន អភិបាល នៃគណៈអភិបាលស្រុកកណ្តៀង បានដឹកនាំក្រុមការងារចម្រុះ ចុះជួបសំណេះសំណាលសួរសុខទុក្ខផ្ទាល់ជាមួយបងប្អូនអាជីវករ ដែលកំពុងលក់ដូរនៅក្នុងផ្សារសាមគ្គីកណ្តៀង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ។
ការចុះជួបផ្ទាល់នេះ ធ្វើឡើងក្នុងគោលបំណងស្តាប់ និងទទួលយកនូវរាល់បញ្ហាប្រឈម ក៏ដូចជាសំណូមពរផ្សេងៗ របស់អាជីវករ ដើម្បីយកមកពិភាក្សា និងស្វែងរកដំណោះស្រាយជូនបានទាន់ពេលវេលា។ ជាមួយគ្នានោះដែរ លោកអភិបាលស្រុក ក៏បានពិនិត្យមើលលើការរៀបចំបរិស្ថាន អនាម័យ សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញបរិវេណផ្សារ ឱ្យកាន់តែមានសោភ័ណភាពស្រស់ស្អាត របៀបរៀបរយ និងមានភាពស្រស់បំព្រងឡើងបន្ថែមទៀត៕


សកម្មភាពអាជ្ញាធរ
ថ្នាក់ដឹកនាំស្រុកភ្នំក្រវាញ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋ
វេទិកាពិគ្រោះយោបល់នេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់តម្លាភាព គណនេយ្យភាព និងបើកឱកាសឱ្យប្រជាពលរដ្ឋបានចូលរួមមតិយោបល់ផ្ទាល់ ក្នុងការស្ថាបនា និងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ។


សកម្មភាពថ្នាក់ដឹកនាំ
សមិទ្ធផលថ្មីដុតដៃដុតជើង! រដ្ឋបាលខេត្តពោធិ៍សាត់ ដាក់អំពូលសូឡាវែងអន្លាយ និងដាំដើមក្ងោកតាមដងផ្លូវ
គម្រោងនេះ បានដំឡើងអំពូលសូឡារួចរាល់ប្រវែង ៣៤គីឡូម៉ែត្រ (ពីផ្លូវ១៥៥ ទៅដំណាក់ឈើក្រម) និងត្រៀមបន្ត ៣៣គីឡូម៉ែត្រទៀត ឆ្លងកាត់តំបន់វប្បធម៌ និងទីប្រជុំជនសំខាន់ៗ ព្រមទាំងដាំដើមក្ងោកលម្អដងផ្លូវ ដើម្បីប្រែក្លាយខេត្តពោធិ៍សាត់ឱ្យមានសម្រស់បៃតងលាយផ្ការីកស្កាយ និងមានសុវត្ថិភាពខ្ពស់នៅពេលយប់ត្រឹមឆ្នាំ២០២៧។


សកម្មភាពអាជ្ញាធរ
សាខាកាកបាទក្រហមស្រុកបាកាន នាំយកអំណោយមនុស្សធម៌ជូនគ្រួសារអតីតយុទ្ធជនពិការ ក្នុងឃុំត្រពាំងជង
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន និងជាប្រធានសាខាកាកបាទក្រហមស្រុក បានចាត់តាំងតំណាងឱ្យចុះនាំយកអំណោយមនុស្សធម៌ ទៅឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន ឈ្មោះ មាស សារិន អាយុ ៧៥ឆ្នាំ ដែលជួបការលំបាក និងពិការដៃជើង រស់នៅក្នុងភូមិកណ្ដឹងមាស ឃុំត្រពាំងជង នៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ។
ការចុះសួរសុខទុក្ខ និងផ្តល់អំណោយនេះ គឺដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ និងស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ជានិច្ចពីសំណាក់ថ្នាក់ដឹកនាំ ចំពោះបងប្អូនអតីតយុទ្ធជនដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ៕


សកម្មភាពអាជ្ញាធរ
ក្រុមប្រឹក្សាស្រុកភ្នំក្រវាញ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់ឃុំបាក់ចិញ្ចៀន និងឃុំសំរោង
ពោធិ៍សាត់៖ ក្រុមប្រឹក្សាស្រុកភ្នំក្រវាញ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់ឃុំបាក់ចិញ្ចៀន និងឃុំសំរោង ដែលបានប្រព្រឹត្តទៅនៅបរិវេណវត្តព្រែក កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ។
ពិធីនេះមានចូលរួមពី លោក សោម វិសាល ប្រធានក្រុមប្រឹក្សាស្រុកភ្នំក្រវាញ និងលោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ ដើម្បីប្រមូលរាល់មតិយោបល់ សំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព៕


សកម្មភាពអាជ្ញាធរ
លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ ដឹកនាំក្រុមការងារសម្របសម្រួលបើកប្រឡាយទឹកថ្មី ជូនពលរដ្ឋភូមិផ្ទះរុង
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានដឹកនាំក្រុមការងារចុះសម្របសម្រួល និងបើកការដ្ឋានស្ថាបនាប្រឡាយទឹកថ្មីមួយខ្សែ ប្រវែង ៤៦០ម៉ែត្រ ព្រមទាំងលូរំដោះទឹកចំនួន ១កន្លែង ស្ថិតក្នុងភូមិផ្ទះរុង ឃុំផ្ទះរុង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។
គម្រោងប្រឡាយទឹកថ្មីនេះ អាចលេចរូបរាងឡើងបាន ក្រោមការសម្របសម្រួលផ្ទាល់ និងការជួបជុំពិភាក្សាជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តបរិច្ចាគដីកម្មសិទ្ធិ ដើម្បីតភ្ជាប់ប្រព័ន្ធទឹកសម្រាប់បម្រើឱ្យការបង្កបង្កើនផលដំណាំស្រូវ និងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់សហគមន៍។ អាជ្ញាធរស្រុកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីលះបង់របស់ពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕


សកម្មភាពថ្នាក់ដឹកនាំ
សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ចុះអប់រំសុខភាពដល់ស្ត្រី និងអ្នកផ្ទុកមេរោគអេដស៍ ១៤នាក់
ពោធិ៍សាត់៖ លោកជំទាវ អាំង សុជាតា ខូយ រីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខ នៅមណ្ឌលសុខភាពតាសាស់ ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ។
ក្នុងឱកាសនោះ លោកជំទាវ និងក្រុមការងារ បានផ្តល់ការអប់រំសុខភាព ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់ ជូនដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីត្រៀមសម្រាល ស្ត្រីសម្រាលកូនរួច និងអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន ១៤នាក់ ដើម្បីជួយលើកកម្ពស់សុខុមាលភាពមាតា ទារក និងសហគមន៍ឱ្យកាន់តែប្រសើរឡើង៕


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ០៦
ពោធិ៍សាត់៖ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំបានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈប្រព័ន្ធអនឡាញ (Zoom) នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ។
កិច្ចប្រជុំព្រឹកនេះបានលើកយករបៀបវារៈចំនួន ០៦ មកពិនិត្យនិងពិភាក្សា ដែលក្នុងនោះរួមមាន៖ របាយការណ៍វឌ្ឍនភាពវិស័យទេសចរណ៍រដូវកាលបៃតង, សេចក្តីព្រាងផែនការជាតិទប់ស្កាត់អំពើហិង្សាលើស្ត្រី (២០២៥-២០៣០), ព្រមទាំងសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ០៤ ទៀត ពាក់ព័ន្ធនឹងអនុសញ្ញាឧបករណ៍អាកាសយាន និងកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកក្នុងក្របខ័ណ្ឌអាស៊ាន លើផ្នែកសម្ភារៈសំណង់ និងផលិតផលយានយន្ត៕


ការអភិវឌ្ឍ
លោកមេឃុំព្រងិល ដឹកនាំក្រុមការងារចុះត្រួតពិនិត្យគម្រោងស្ថាបនាផ្លូវបេតុងអាមេ ក្នុងភូមិអូរ
ពោធិ៍សាត់៖ លោកមេឃុំព្រងិល រួមជាមួយក្រុមការងារឃុំ បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៃគម្រោងស្ថាបនាផ្លូវបេតុងអាមេ ស្ថិតនៅចំណុចភូមិអូរ ឃុំព្រងិល (ខ្សែផ្លូវចូលបន្ទាយទាហាន) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ និងធានាឱ្យបាននូវគុណភាព ស្របតាមស្តង់ដារបច្ចេកទេស ដើម្បីឱ្យខ្សែផ្លូវថ្មីនេះមានភាពរឹងមាំ ជាប់បានយូរ សម្រាប់បម្រើដល់ផលប្រយោជន៍ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកងកម្លាំងក្នុងមូលដ្ឋាន។


ការអភិវឌ្ឍ
សមិទ្ធផលថ្មី! ផ្លូវបេតុងមួយខ្សែទៀតហើយ ត្រូវបានស្ថាបនានៅសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ មូលនិធិអភិវឌ្ឍន៍សង្កាត់បន្ទាយដី បានបើកការដ្ឋានឈូសឆាយ និងស្ថាបនាផ្លូវបេតុងថ្មីមួយខ្សែ ស្ថិតនៅភូមិកែវសុវណ្ណ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ (ខាងជើងជាប់របងវត្តកែវសុវណ្ណ)។
ផ្លូវបេតុងថ្មីនេះ ជាសមិទ្ធផលខ្សែទី២ នៅក្នុងមូលដ្ឋាន ដែលមានទំហំទទឹង ៥ម៉ែត្រ និងបណ្តោយ ១៣៥ម៉ែត្រ។ ការទទួលបានផ្លូវបេតុងថ្មីនេះ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិ សម្តែងនូវការត្រេកអរ និងអបអរសាទរយ៉ាងខ្លាំង ព្រោះវាជួយសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង។

