
សាខាកាកបាទក្រហមស្រុកបាកាន នាំយកអំណោយមនុស្សធម៌ជូនគ្រួសារអតីតយុទ្ធជនពិការ ក្នុងឃុំត្រពាំងជង
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន និងជាប្រធានសាខាកាកបាទក្រហមស្រុក បានចាត់តាំងតំណាងឱ្យចុះនាំយកអំណោយមនុស្សធម៌ ទៅឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន ឈ្មោះ មាស សារិន អាយុ ៧៥ឆ្នាំ ដែលជួបការលំបាក និងពិការដៃជើង រស់នៅក្នុងភូមិកណ្ដឹងមាស ឃុំត្រពាំងជង នៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ។ ការចុះសួរសុខទុក្ខ និងផ្តល់អំណោយនេះ គឺដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ និងស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ជានិច្ចពីសំណាក់ថ្នាក់ដឹកនាំ ចំពោះបងប្អូនអតីតយុទ្ធជនដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ៕










