
សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ០៦
ពោធិ៍សាត់៖ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំបានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈប្រព័ន្ធអនឡាញ (Zoom) នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ។ កិច្ចប្រជុំព្រឹកនេះបានលើកយករបៀបវារៈចំនួន ០៦ មកពិនិត្យនិងពិភាក្សា ដែលក្នុងនោះរួមមាន៖ របាយការណ៍វឌ្ឍនភាពវិស័យទេសចរណ៍រដូវកាលបៃតង, សេចក្តីព្រាងផែនការជាតិទប់ស្កាត់អំពើហិង្សាលើស្ត្រី (២០២៥-២០៣០), ព្រមទាំងសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ០៤ ទៀត ពាក់ព័ន្ធនឹងអនុសញ្ញាឧបករណ៍អាកាសយាន និងកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកក្នុងក្របខ័ណ្ឌអាស៊ាន លើផ្នែកសម្ភារៈសំណង់ និងផលិតផលយានយន្ត៕










