
ក្រុមប្រឹក្សាស្រុកភ្នំក្រវាញ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់ឃុំបាក់ចិញ្ចៀន និងឃុំសំរោង
ពោធិ៍សាត់៖ ក្រុមប្រឹក្សាស្រុកភ្នំក្រវាញ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់ឃុំបាក់ចិញ្ចៀន និងឃុំសំរោង ដែលបានប្រព្រឹត្តទៅនៅបរិវេណវត្តព្រែក កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ។ ពិធីនេះមានចូលរួមពី លោក សោម វិសាល ប្រធានក្រុមប្រឹក្សាស្រុកភ្នំក្រវាញ និងលោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ ដើម្បីប្រមូលរាល់មតិយោបល់ សំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព៕










