
សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ចុះអប់រំសុខភាពដល់ស្ត្រី និងអ្នកផ្ទុកមេរោគអេដស៍ ១៤នាក់
ពោធិ៍សាត់៖ លោកជំទាវ អាំង សុជាតា ខូយ រីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខ នៅមណ្ឌលសុខភាពតាសាស់ ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ។ ក្នុងឱកាសនោះ លោកជំទាវ និងក្រុមការងារ បានផ្តល់ការអប់រំសុខភាព ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់ ជូនដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីត្រៀមសម្រាល ស្ត្រីសម្រាលកូនរួច និងអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន ១៤នាក់ ដើម្បីជួយលើកកម្ពស់សុខុមាលភាពមាតា ទារក និងសហគមន៍ឱ្យកាន់តែប្រសើរឡើង៕










