
លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ ដឹកនាំក្រុមការងារសម្របសម្រួលបើកប្រឡាយទឹកថ្មី ជូនពលរដ្ឋភូមិផ្ទះរុង
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានដឹកនាំក្រុមការងារចុះសម្របសម្រួល និងបើកការដ្ឋានស្ថាបនាប្រឡាយទឹកថ្មីមួយខ្សែ ប្រវែង ៤៦០ម៉ែត្រ ព្រមទាំងលូរំដោះទឹកចំនួន ១កន្លែង ស្ថិតក្នុងភូមិផ្ទះរុង ឃុំផ្ទះរុង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។ គម្រោងប្រឡាយទឹកថ្មីនេះ អាចលេចរូបរាងឡើងបាន ក្រោមការសម្របសម្រួលផ្ទាល់ និងការជួបជុំពិភាក្សាជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តបរិច្ចាគដីកម្មសិទ្ធិ ដើម្បីតភ្ជាប់ប្រព័ន្ធទឹកសម្រាប់បម្រើឱ្យការបង្កបង្កើនផលដំណាំស្រូវ និងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់សហគមន៍។ អាជ្ញាធរស្រុកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីលះបង់របស់ពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕










