ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

អប់រំ និងកីឡា
មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំបច្ចេកទេសប្រឡងប្រជែងតែងនិពន្ធ និងស្មូត្រកំណាព្យ ដើម្បីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា
មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានប្រជុំណែនាំបច្ចេកទេសប្រឡងប្រជែង តែងនិពន្ធ និងស្មូត្រកំណាព្យ ដើម្បីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៦ ខាងមុខ។ កិច្ចប្រជុំនេះដឹកនាំដោយលោក ចាន់ នី និងលោក បេង ឆវីរៈ អនុប្រធានមន្ទីរ ដោយមានការចូលរួមពីគណៈកម្មការប្រឡងប្រជែង ដើម្បីកំណត់ស្តង់ដារវាយតម្លៃឱ្យមានភាពច្បាស់លាស់ និងយុត្តិធម៌។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ស៊ុយ សែម អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ៣៦៥នាក់ នៃសាកលវិទ្យាល័យអង្គរខេមរា សាខាខេត្តពោធិ៍សាត់
ឯកឧត្តម ស៊ុយ សែម អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជូនដល់និស្សិតជ័យលាភី នៃសាខាសាកលវិទ្យាល័យអង្គរខេមរា ខេត្តពោធិ៍សាត់ សរុបចំនួន ៣៦៥នាក់ (ស្រី ២៩៤នាក់) លើកទី២ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម ខូយ រីដា អញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យបាកាន
ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជេីញជួបសំណាលសំណាលជាមួយគណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យបាកាន នៅវិទ្យាល័យបាកាន ស្រុកបាកាន។ពិធីសំណេះសំណាលនេះធ្វើឡើងក្នុងគោលបំណងសួរសុខទុក្ខ ព្រមទាំងសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបណ្តុះបណ្តាល និងផ្ទេរចំណេះដឹងដល់សិស្សានុសិស្សនាពេលកន្លងមក នៅថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦។


បទយកការណ៍
បទយកការណ៍៖ ស្តីពីការលក់គ្រាប់ត្នោតរបស់អ្នកមីងសុភី
បទយកការណ៍៖ ស្តីពីការលក់គ្រាប់ត្នោតរបស់អ្នកមីងសុភី
ប្រធានគ្រប់គ្រងការផលិត
លោក លាង ទិតដ្ឋាន
លោក សេក ញន
ក្រាហ្វិកកាត់ត និង សម្លេង
អ្នកនាង សំ ដានី


បទយកការណ៍
បទយកការណ៍៖ សាលាគរុកោសល្យ និងវិក្រឹតការខេត្តពោធិ៍សាត់ ជាគ្រឹះស្ថានអប់រំគ្រូបង្រៀន សម្រាប់កម្រិតបឋមសិក្សា
បទយកការណ៍៖ សាលាគរុកោសល្យ និងវិក្រឹតការខេត្តពោធិ៍សាត់
ជាគ្រឹះស្ថានអប់រំគ្រូបង្រៀន សម្រាប់កម្រិតបឋមសិក្សា
ប្រធានគ្រប់គ្រងការផលិត
លោក លាង ទិតដ្ឋាន
លោក សេក ញន
កាហ្វ្រិកកាត់ត និងសម្លេង
លោកស្រី ហេង សាខុន
លោក ញឹម គឹមលីន


ការអភិវឌ្ឍ
រដ្ឋបាលស្រុកវាលវែង ដាំដើមផ្កាភួងម៉ាល័យចំនួន ៥០ដើមបន្ថែមទៀត នៅចំណុចផ្លូវកោងអន្ទង់អាំង ឆ្ពោះទៅឃុំអូរសោម
ពោធិ៍សាត់៖ ក្រោមកិច្ចចង្អុលការណែនាំពី លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង, លោក ប្រាក់ អំចំណាន អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងាររដ្ឋបាលស្រុកវាលវែង សហការជាមួយអាជ្ញាធរភូមិឈើទាលជ្រុំ ចុះរួមគ្នាតែកំពូលភ្នំដាំដើមផ្កាភួងម៉ាល័យបន្ថែមចំនួន ៥០ដើមទៀត នៅចំណុចផ្លូវកោងអន្ទង់អាំង តាមបណ្តោយផ្លូវឆ្ពោះទៅកាន់ឃុំអូរសោម នៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ។
សកម្មភាពដាំដើមផ្កានាពេលនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បង្កើនគម្របបៃតង និងលម្អតំបន់ទេសចរណ៍ផ្លូវកោងអន្ទង់អាំង (ភ្នំ១៥០០) ដែលជាចំណុចទាក់ទាញទេសចរដ៏សំខាន់ និងមានខ្យល់អាកាសបរិសុទ្ធក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ឱ្យកាន់តែមានភាពស្រស់ស្អាត ស្អាតស្អំ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកាន់តែច្រើនឡើង។
អាជ្ញាធរស្រុកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ មេត្តារួមគ្នាថែរក្សា ប៉ះពាល់ ឬបំផ្លាញដើមផ្កាទាំងនេះ ដើម្បីឱ្យលូតលាស់លម្អដងផ្លូវរបស់យើងទាំងអស់គ្នាឱ្យបានយូរអង្វែង៕


នយោបាយ
លោក ពៅ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំបូកសរុបការងារខែសីហា និងលើកទិសដៅខែកញ្ញា របស់លេខាធិការដ្ឋានគណៈចលនាមហាជនខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ លោក ពៅ ពិសិដ្ឋ អនុប្រធានគណៈចលនាមហាជនខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈចលនាមហាជនខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៦ របស់លេខាធិការដ្ឋានគណៈចលនាមហាជនខេត្ត ដែលពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារដែលលេខាធិការដ្ឋានសម្រេចបានក្នុងអំឡុងខែសីហាកន្លងមក ព្រមទាំងពិភាក្សាលើបញ្ហាប្រឈមផ្សេងៗ សំដៅដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ លោក ពៅ ពិសិដ្ឋ ក៏បានដាក់ចេញនូវផែនការ និងទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តក្នុងខែកញ្ញា ដើម្បីតម្រង់ទិសឱ្យការងារចលនាមហាជននៅក្នុងខេត្តពោធិ៍សាត់កាន់តែមានភាពស៊ីជម្រៅ ឆ្លើយតបបានទាន់ពេលវេលាចំពោះសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងពង្រឹងសាមគ្គីភាពក្នុងមូលដ្ឋានឱ្យកាន់តែរឹងមាំបន្ថែមទៀត៕


នយោបាយ
ឯកឧត្តម កែវ រតនៈ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋឃុំឈើតុំ និងឃុំស្វាយស ក្នុងស្រុកក្រគរ
ពោធិ៍សាត់៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋមកពីឃុំឈើតុំ និងឃុំស្វាយស ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ។
ក្នុងឱកាសនោះ ឯកឧត្តម កែវ រតនៈ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខយ៉ាងកក់ក្តៅ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។ ពិធីសំណេះសំណាលនេះ ធ្វើឡើងដើម្បីស្តាប់នូវសំណូមពរ បញ្ហាប្រឈម និងក្តីកង្វល់ផ្សេងៗរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ សំដៅរួមចំណែកដោះស្រាយឱ្យបានទាន់ពេលវេលា និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
បងប្អូនប្រជាពលរដ្ឋឃុំឈើតុំ និងឃុំស្វាយស បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម កែវ រតនៈ ដែលតែងតែយកចិត្តទុកដាក់ ចុះជួបសួរសុខទុក្ខ និងជួយដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋក្នុងស្រុកក្រគរដោយផ្ទាល់នាពេលកន្លងមក៕


នយោបាយ
លោក ហៀម ឃួន ថ្លែងអំណរគុណសប្បុរសជននៅអាមេរិក ដែលបានឧបត្ថម្ភអង្ករ និងថវិកាជូនប្រជាពលរដ្ឋ ៤៩គ្រួសារ នៅសង្កាត់រលាប
ពោធិ៍សាត់៖ លោក ហៀម ឃួន អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានតំណាងឱ្យអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ សម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ឡៅ ម៉េងជី និង លោកស្រី ពិន ថង ដែលកំពុងរស់នៅសហរដ្ឋអាមេរិក នៃទឹកចិត្តមនុស្សធម៌ដ៏ប្រពៃ ក្នុងការឧបត្ថម្ភអង្ករ និងថវិកា ជូនដល់ប្រជាពលរដ្ឋជួបការលំបាកចំនួន ៤៩គ្រួសារ មកពីភូមិចំនួន៥ ក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ។
ក្នុងឱកាសនោះ លោក ហៀម ឃួន បានមានប្រសាសន៍ថា ទោះបីជាលោកស្រីទាំងពីររស់នៅឆ្ងាយរហូតដល់សហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ ក៏នៅតែមានទឹកចិត្តស្រឡាញ់ នឹកនា និងគិតគូរដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកកំណើត ដែលកំពុងជួបប្រទះការខ្វះខាត។ អំណោយជាអង្ករ និងថវិកានាពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងការសម្រាលទុក្ខធុរៈ និងការហូបចុកប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។
តំណាងប្រជាពលរដ្ឋទាំង ៤៩គ្រួសារ ក៏បានសម្តែងនូវក្តីរំភើបរីករាយ និងជូនពរជ័យសិរីសួស្តីដល់ លោកស្រី ឡៅ ម៉េងជី និង លោកស្រី ពិន ថង ព្រមទាំងក្រុមគ្រួសារ ឱ្យជួបតែសេចក្តីសុខ ចម្រើន និងជោគជ័យគ្រប់ភារកិច្ចនៅសហរដ្ឋអាមេរិកផងដែរ៕


នយោបាយ
លោក ហៀម ឃួន នាំយកស្បៀង និងសារុងរបស់ ឯកឧត្តម ខូយ រីដា ចែកជូនប្រជាពលរដ្ឋ ៣០គ្រួសារ នៅភូមិឆ្លងកាត់ សង្កាត់រលាប
ពោធិ៍សាត់៖ លោក ហៀម ឃួន អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ បាននាំយកអំណោយស្បៀង និងសារុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ខូយ រីដា ប្រធានគណបក្សខេត្តពោធិ៍សាត់ ចុះប្រគល់ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ចំនួន ៣០គ្រួសារ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ។
ក្នុងឱកាសនោះ លោក ហៀម ឃួន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម ខូយ រីដា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំខេត្តតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រស់នៅក្នុងការលំបាកដោយគ្មានការយកចិត្តទុកដាក់នោះឡើយ។
ប្រជាពលរដ្ឋទាំង ៣០គ្រួសារ ដែលទទួលបានអំណោយស្បៀង និងសារុងនាពេលនេះ បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ខូយ រីដា ព្រមទាំង លោក ហៀម ឃួន និងក្រុមការងារ ដែលបានចុះយកចិត្តទុកដាក់ និងផ្តល់ជំនួយឧបត្ថម្ភដល់ពួកគាត់បានទាន់ពេលវេលា៕


នយោបាយ
លោក ហេង សុភាណា អញ្ជើញជាអធិបតីក្នុងកម្មវិធីសំណេះសំណាលជាមួយសមាជិកបក្សនៅភូមិដប់បាត សង្កាត់លលកស
ពោធិ៍សាត់៖ លោក ហេង សុភាណា អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយសង្កាត់លលកស បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋជាសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្នុងភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ។
នៅក្នុងពិធីសំណេះសំណាលនោះ លោក ហេង សុភាណា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្ដៅពីសំណាក់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជូនចំពោះបងប្អូនប្រជាពលរដ្ឋ និងសមាជិក-សមាជិកាគណបក្សទាំងអស់នៅមូលដ្ឋាន។ ជាមួយគ្នានោះដែរ លោកប្រធានក្រុមការងារក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងការចូលរួមយ៉ាងសកម្មរបស់បងប្អូនប្រជាពលរដ្ឋក្នុងការទ្រទ្រង់កិច្ចការងារបក្ស និងការអភិវឌ្ឍមូលដ្ឋាននាពេលកន្លងមក។
កម្មវិធីសំណេះសំណាលនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងកក់ក្តៅជាពន់ពេក ដែលស្តែងចេញពីការយកចិត្តទុកដាក់ស្អិតរមួតរវាងថ្នាក់ដឹកនាំក្រុមការងារ និងប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់៕


នយោបាយ
លោក ពៅ ពិសិដ្ឋ ដឹកនាំក្រុមការងារចុះសំណេះសំណាល និងប្រគល់បណ្ណសមាជិកបក្សឌីជីថល (IT) ជូនសមាជិកបក្សនៅភូមិដង្គារ សង្កាត់ផ្ទះព្រៃ
ពោធិ៍សាត់៖ លោក ពៅ ពិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ បានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ ចុះជួយភូមិដង្គារ ព្រមទាំងសមាជិក-សមាជិកា ចុះជួបជុំសំណេះសំណាល និងសួរសុខទុក្ខសមាជិកគណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្នុងភូមិដង្គារ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ។
នៅក្នុងឱកាសជំនួបស្និទ្ធស្នាលនោះ លោក ពៅ ពិសិដ្ឋ និងក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជូនដល់សមាជិកបក្សទាំងអស់នៅមូលដ្ឋាន។ ជាមួយគ្នានោះដែរ ក្រុមការងារបានធ្វើការចែកបណ្ណសមាជិកបក្សគំរូថ្មី ដែលមានភ្ជាប់ទិន្នន័យក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT) ជូនដល់សមាជិកបក្ស ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យ និងកិច្ចការងារបក្សឱ្យកាន់តែមានប្រសិទ្ធភាព និងទំនើបកម្ម។
បន្ថែមពីនេះ ដើម្បីជាការលើកទឹកចិត្ត និងរួមចំណែកសម្រាលជីវភាព ក្រុមការងារក៏បាននាំយកនូវអំណោយកំដរដៃ រួមមាន ថវិកា និងសម្ភារប្រើប្រាស់មួយចំនួន ជូនដល់សមាជិកបក្សដែលបានចូលរួមនាឱកាសនោះផងដែរ ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលជាពន់ពេក៕


នយោបាយ
ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រងិល ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ ឯកឧត្តម យឹម វិសិដ្ឋ ចែកជូនប្រជាពលរដ្ឋខ្វះខាត និងប្រជាការពារ
ពោធិ៍សាត់៖ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រងិល បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ-បរិភោគ ព្រមទាំងថវិកាដ៏ថ្លៃថ្លារបស់ ឯកឧត្តម យឹម វិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំក្រវាញ ទៅប្រគល់ជូនគ្រួសារសមាជិកបក្សដែលមានជីវភាពខ្វះខាត កម្លាំងប្រជាការពារ និងពិសេសគ្រួសារដែលទើបតែសម្រាលបានកូនភ្លោះហើយកំពុងជួបប្រទះការខ្វះខាត ស្ថិតនៅក្នុងភូមិអូរបាក់ត្រា និងភូមិព្រៃអណ្ដូង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។
ការចុះសួរសុខទុក្ខដោយផ្ទាល់ដល់ខ្នងផ្ទះនាពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារគណបក្ស ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសគ្រួសារដែលងាយរងគ្រោះ និងកម្លាំងប្រជាការពារដែលបានលះបង់កម្លាំងកាយចិត្តក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនភូមិ-ឃុំ។
ក្នុងឱកាសនោះដែរ តំណាងគ្រួសារដែលទទួលបានអំណោយ និងកម្លាំងប្រជាការពារ បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម យឹម វិសិដ្ឋ ព្រមទាំងក្រុមការងារទាំងអស់ ដែលតែងតែចុះយកចិត្តទុកដាក់ និងជួយសម្រាលទុក្ខធុរៈរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា៕

