
លោក ពៅ ពិសិដ្ឋ ដឹកនាំក្រុមការងារចុះសំណេះសំណាល និងប្រគល់បណ្ណសមាជិកបក្សឌីជីថល (IT) ជូនសមាជិកបក្សនៅភូមិដង្គារ សង្កាត់ផ្ទះព្រៃ
ពោធិ៍សាត់៖ លោក ពៅ ពិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ បានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ ចុះជួយភូមិដង្គារ ព្រមទាំងសមាជិក-សមាជិកា ចុះជួបជុំសំណេះសំណាល និងសួរសុខទុក្ខសមាជិកគណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្នុងភូមិដង្គារ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ។ នៅក្នុងឱកាសជំនួបស្និទ្ធស្នាលនោះ លោក ពៅ ពិសិដ្ឋ និងក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជូនដល់សមាជិកបក្សទាំងអស់នៅមូលដ្ឋាន។ ជាមួយគ្នានោះដែរ ក្រុមការងារបានធ្វើការចែកបណ្ណសមាជិកបក្សគំរូថ្មី ដែលមានភ្ជាប់ទិន្នន័យក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT) ជូនដល់សមាជិកបក្ស ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យ និងកិច្ចការងារបក្សឱ្យកាន់តែមានប្រសិទ្ធភាព និងទំនើបកម្ម។ បន្ថែមពីនេះ ដើម្បីជាការលើកទឹកចិត្ត និងរួមចំណែកសម្រាលជីវភាព ក្រុមការងារក៏បាននាំយកនូវអំណោយកំដរដៃ រួមមាន ថវិកា និងសម្ភារប្រើប្រាស់មួយចំនួន ជូនដល់សមាជិកបក្សដែលបានចូលរួមនាឱកាសនោះផងដែរ ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលជាពន់ពេក៕











