
លោក ហៀម ឃួន នាំយកស្បៀង និងសារុងរបស់ ឯកឧត្តម ខូយ រីដា ចែកជូនប្រជាពលរដ្ឋ ៣០គ្រួសារ នៅភូមិឆ្លងកាត់ សង្កាត់រលាប
ពោធិ៍សាត់៖ លោក ហៀម ឃួន អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ បាននាំយកអំណោយស្បៀង និងសារុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ខូយ រីដា ប្រធានគណបក្សខេត្តពោធិ៍សាត់ ចុះប្រគល់ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ចំនួន ៣០គ្រួសារ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ។ ក្នុងឱកាសនោះ លោក ហៀម ឃួន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម ខូយ រីដា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំខេត្តតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រស់នៅក្នុងការលំបាកដោយគ្មានការយកចិត្តទុកដាក់នោះឡើយ។ ប្រជាពលរដ្ឋទាំង ៣០គ្រួសារ ដែលទទួលបានអំណោយស្បៀង និងសារុងនាពេលនេះ បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ខូយ រីដា ព្រមទាំង លោក ហៀម ឃួន និងក្រុមការងារ ដែលបានចុះយកចិត្តទុកដាក់ និងផ្តល់ជំនួយឧបត្ថម្ភដល់ពួកគាត់បានទាន់ពេលវេលា៕











