
លោក ពៅ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំបូកសរុបការងារខែសីហា និងលើកទិសដៅខែកញ្ញា របស់លេខាធិការដ្ឋានគណៈចលនាមហាជនខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ លោក ពៅ ពិសិដ្ឋ អនុប្រធានគណៈចលនាមហាជនខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈចលនាមហាជនខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៦ របស់លេខាធិការដ្ឋានគណៈចលនាមហាជនខេត្ត ដែលពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារដែលលេខាធិការដ្ឋានសម្រេចបានក្នុងអំឡុងខែសីហាកន្លងមក ព្រមទាំងពិភាក្សាលើបញ្ហាប្រឈមផ្សេងៗ សំដៅដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ លោក ពៅ ពិសិដ្ឋ ក៏បានដាក់ចេញនូវផែនការ និងទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តក្នុងខែកញ្ញា ដើម្បីតម្រង់ទិសឱ្យការងារចលនាមហាជននៅក្នុងខេត្តពោធិ៍សាត់កាន់តែមានភាពស៊ីជម្រៅ ឆ្លើយតបបានទាន់ពេលវេលាចំពោះសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងពង្រឹងសាមគ្គីភាពក្នុងមូលដ្ឋានឱ្យកាន់តែរឹងមាំបន្ថែមទៀត៕











