
ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រងិល ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ ឯកឧត្តម យឹម វិសិដ្ឋ ចែកជូនប្រជាពលរដ្ឋខ្វះខាត និងប្រជាការពារ
ពោធិ៍សាត់៖ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រងិល បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ-បរិភោគ ព្រមទាំងថវិកាដ៏ថ្លៃថ្លារបស់ ឯកឧត្តម យឹម វិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំក្រវាញ ទៅប្រគល់ជូនគ្រួសារសមាជិកបក្សដែលមានជីវភាពខ្វះខាត កម្លាំងប្រជាការពារ និងពិសេសគ្រួសារដែលទើបតែសម្រាលបានកូនភ្លោះហើយកំពុងជួបប្រទះការខ្វះខាត ស្ថិតនៅក្នុងភូមិអូរបាក់ត្រា និងភូមិព្រៃអណ្ដូង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។ ការចុះសួរសុខទុក្ខដោយផ្ទាល់ដល់ខ្នងផ្ទះនាពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារគណបក្ស ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសគ្រួសារដែលងាយរងគ្រោះ និងកម្លាំងប្រជាការពារដែលបានលះបង់កម្លាំងកាយចិត្តក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនភូមិ-ឃុំ។ ក្នុងឱកាសនោះដែរ តំណាងគ្រួសារដែលទទួលបានអំណោយ និងកម្លាំងប្រជាការពារ បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម យឹម វិសិដ្ឋ ព្រមទាំងក្រុមការងារទាំងអស់ ដែលតែងតែចុះយកចិត្តទុកដាក់ និងជួយសម្រាលទុក្ខធុរៈរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា៕











