ព័ត៌មានក្នុងខេត្ត

រដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងកិច្ចសហប្រតិបត្តិការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងកិច្ចសហប្រតិបត្តិការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ
ពោធិ៍សាត់៖ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង។ ពិធីដ៏មានសារៈសំខាន់នេះ ស្ថិតក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្ដីទីក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកយន្តការសម្រុះសម្រួលផ្សះផ្សាវិវាទនៅមូលដ្ឋាន ជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការដោះស្រាយវិវាទនានាឱ្យបានកាន់តែឆាប់រហ័ស ងាយស្រួល និងប្រកបដោយប្រសិទ្ធភាពក្រៅប្រព័ន្ធតុលាការ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ ត្រៀមវិធានការរក្សាទឹកទុក ដើម្បីទប់ទល់នឹងបាតុភូត El Niño
ធនធានទឹក និងឧតុនិយម
មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ ត្រៀមវិធានការរក្សាទឹកទុក ដើម្បីទប់ទល់នឹងបាតុភូត El Niño
ពោធិ៍សាត់៖ ដើម្បីឆ្លើយតបនឹងឥទ្ធិពលនៃបាតុភូតធម្មជាតិ អែល នីញ៉ូ (El Niño) នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បាននិងកំពុងសហការយ៉ាងសកម្មជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការរៀបចំវិធានការរក្សាទឹកទុក និងត្រៀមលក្ខណៈអន្តរាគមន៍បង្ការគ្រោះរាំងស្ងួតដែលអាចកើតមានឡើងដោយយថាហេតុ។ បច្ចុប្បន្ន មន្ទីរជំនាញបាននិងកំពុងបំពេញទឹកបំពេញអាងស្តុកទឹកទី៣ ឡើងវិញ ក្រោយពីបានអន្តរាគមន៍ជួយសង្គ្រោះកន្លងមក។ ដោយឡែក សម្រាប់អាងទំនប់ទឹកទី៥ វិញ ទឹកបានពេញហៀរលើបង្ហៀរទំនប់រួចរាល់ហើយ ដែលជាប្រភពទឹកដ៏សំខាន់ ត្រៀមស្តុកទុកសម្រាប់ជួយផ្គត់ផ្គង់ដល់បណ្តាក្រុង/ស្រុកទូទាំងខេត្តពោធិ៍សាត់ នៅពេលជួបប្រទះការខ្វះខាតទឹកជាក់ស្តែង៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ស្ពានបេតុង «ក្រវាញ» សម្រេចបាន ៧៦% ហើយ គ្រោងដាក់ឱ្យប្រើប្រាស់មុនបុណ្យភ្ជុំបិណ្ឌ
ការអភិវឌ្ឍ
ស្ពានបេតុង «ក្រវាញ» សម្រេចបាន ៧៦% ហើយ គ្រោងដាក់ឱ្យប្រើប្រាស់មុនបុណ្យភ្ជុំបិណ្ឌ
លោក ធីម សុធារ៉ា ប្រធានមន្ទីរ រួមជាមួយលោក និន ស៊ីណាត អនុប្រធានមន្ទីរ និងមន្ត្រីបច្ចេកទេស បានចុះពិនិត្យវឌ្ឍនភាពការដ្ឋានស្ថាបនា «ស្ពានក្រវាញ» ដែលជាស្ពានបេតុងមានប្រវែង ១៤៤ម៉ែត្រ និងទទឹង ១០ម៉ែត្រ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។ ស្ពាននេះដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ពីភូមិបោះពួយ ឃុំលាច ទៅកាន់ភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ដោយបច្ចុប្បន្នការសាងសង់សម្រេចលទ្ធផលបាន ៧៦% ហើយ។ តាមផែនការ ស្ពានក្រវាញនេះនឹងត្រូវដាក់ឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ នៅមុនពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កិច្ចប្រជុំដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ និងលើកទិសដៅការងារឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៧
នយោបាយ
កិច្ចប្រជុំដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ និងលើកទិសដៅការងារឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៧
ឯកឧត្តម យឹម វិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ដើម្បីស្ដាប់ និងដោះស្រាយរាល់បញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងដាក់ចេញនូវទិសដៅផែនការការងារសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ សម្រាប់ភូមិសាស្ត្រឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ កំពុងដំណើរការចាក់ផ្លូវបេតុងយ៉ាងសកម្ម នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ
ការអភិវឌ្ឍ
សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ កំពុងដំណើរការចាក់ផ្លូវបេតុងយ៉ាងសកម្ម នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ
គម្រោងស្ថាបនាផ្លូវបេតុងថ្មី កំពុងតែដំណើរការចាក់យ៉ាងសកម្ម ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ ស្ថិតនៅក្នុងសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ការស្ថាបនាផ្លូវបេតុងនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ បង្កើនភាពងាយស្រួល សុវត្ថិភាពក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក លឹម វុទ្ធី ចុះពិនិត្យការបង្រៀនបំប៉នបន្ថែមដល់សិស្សថ្នាក់ទី១២ នៅវិទ្យាល័យពោធិ៍សាត់
អប់រំ និងកីឡា
លោក លឹម វុទ្ធី ចុះពិនិត្យការបង្រៀនបំប៉នបន្ថែមដល់សិស្សថ្នាក់ទី១២ នៅវិទ្យាល័យពោធិ៍សាត់
លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យមើលសកម្មភាពនៃការបង្រៀនបំប៉នបន្ថែមដោយផ្ទាល់ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងវិទ្យាល័យពោធិ៍សាត់។ លោកប្រធានមន្ទីរ បានប្រាប់ថាការចុះពិនិត្យនេះគឺដើម្បីតាមដាន និងជំរុញការបំប៉នសមត្ថភាពសិស្សានុសិស្សថ្នាក់ទី១២ ក្នុងការត្រៀមលក្ខណៈសម្បត្តិឱ្យបានល្អប្រសើរ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលខិតជិតមកដល់៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ផ្លូវកៅស៊ូប្រវែង ៥គីឡូម៉ែត្រ ចូលទៅកាន់ភូមិចំនួន៤ ក្នុងឃុំអន្លង់ត្នោត ត្រូវបានស្ថាបនារួចរាល់
ការអភិវឌ្ឍ
ផ្លូវកៅស៊ូប្រវែង ៥គីឡូម៉ែត្រ ចូលទៅកាន់ភូមិចំនួន៤ ក្នុងឃុំអន្លង់ត្នោត ត្រូវបានស្ថាបនារួចរាល់
កាលពីពេលថ្មីៗនេះ ពលរដ្ឋទទួលបានផ្លូវលំកៅស៊ូថ្មីសន្លាង ១ខ្សែ ដែលមានប្រវែងសរុប ៥ គីឡូម៉ែត្រ ត្រូវបានសាងសង់រួចរាល់ និងលេចចេញជារូបរាងឡើង សម្រាប់បម្រើដល់ផលប្រយោជន៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ផ្លូវមួយខ្សែនេះផ្តល់ផលប្រយោជន៍ផ្ទាល់ដល់អ្នកភូមិចំនួន ៤ រួមមាន ភូមិប៉ប៉ិត ភូមិបន្ទាយក្រង ភូមិឡបាក់ និងភូមិទន្សាយគល់ ស្ថិតក្នុងឃុំអន្លង់ត្នោត (ស្រុកក្រគរ ខេត្តពោធិ៍សាត់) ដែលនាំមកនូវភាពសប្បាយរីករាយ និងភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ ចុះពិនិត្យ និងដោះស្រាយបញ្ហាផ្លូវថ្នល់ត្រង់ចំណុច «ថ្នល់បត់ទី១ និងទី២» ក្នុងស្រុកក្រគរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
សកម្មភាពអាជ្ញាធរ
ប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ ចុះពិនិត្យ និងដោះស្រាយបញ្ហាផ្លូវថ្នល់ត្រង់ចំណុច «ថ្នល់បត់ទី១ និងទី២» ក្នុងស្រុកក្រគរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
លោក ស៊ឹម សង្វាពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ រួមជាមួយសហការី និងអាជ្ញាធរស្រុកក្រគរ បានចុះពិនិត្យសិក្សា ដើម្បីធ្វើការដោះស្រាយតាមបច្ចេកទេសជំនាញលើផ្លូវថ្នល់ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ។ លោក ប៉ិន វណ្ណា ក្រុមប្រឹក្សាស្រុក បានអោយដឹងថា ស្ថិតនៅចំណុច «ថ្នល់បត់ទី១ និងទី២» ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលជាទីតាំងឧស្សាហ៍កើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ជាពិសេសនៅពេលមានភ្លៀងធ្លាក់ម្តងៗ។ សូមរំលឹកថា បើតាមការវាយតម្លៃជារួម គ្រោះថ្នាក់ដែលកើតឡើងគឺបណ្តាលមកពី «កត្តាល្បឿន»។ ជាមួយគ្នានោះដែរ លោក ក៏មានការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ព្រោះវាជានិមិត្តរូបនៃពលរដ្ឋថ្លៃថ្នូរ និងជាការការពារអាយុជីវិតខ្លួនឯង ក៏ដូចជាអ្នកដទៃ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កេសកូល រតនសម្បត្តិធម្មជាតិ និងជីវៈចម្រុះដ៏មានតម្លៃរបស់កម្ពុជា
ទេសចរណ៍
កេសកូល រតនសម្បត្តិធម្មជាតិ និងជីវៈចម្រុះដ៏មានតម្លៃរបស់កម្ពុជា
កេសកូល ឬដែលប្រជាជនទូទៅនិយមហៅថា «ផ្កាអ័រគីដេ» (Orchid) គឺជារុក្ខជាតិផ្កាដ៏ប្រណិត ស្រស់ស្អាត និងមានភាពចម្រុះពណ៌ទម្រង់យ៉ាងខ្លាំង។ នៅលើសកលលោក កេសកូលត្រូវបានគេចាត់ទុកជាស្តេចផ្កាព្រៃ ចំណែកឯនៅក្នុងព្រះរាជាណាចក្រកម្ពុជាវិញ រុក្ខជាតិនេះមិនត្រឹមតែជាផ្កាលម្អសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាតំណាងឱ្យភាពសម្បូរបែបនៃដួងព្រលឹងព្រៃឈើត្រូពិច និងមានតម្លៃយ៉ាងជ្រាលជ្រៅផ្នែកវប្បធម៌ បរិស្ថាន និងសេដ្ឋកិច្ច។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ចលនា​ដាំកូន​ឈេី​ក្នុង​ភូមិ​ស្មែត​ ឃុំ​ក្រពេីពីរ​ ស្រុក​វាលវែង​ សម្រេច​បាន​ ​៤៥០ដេីម
បរិស្ថាន
ចលនា​ដាំកូន​ឈេី​ក្នុង​ភូមិ​ស្មែត​ ឃុំ​ក្រពេីពីរ​ ស្រុក​វាលវែង​ សម្រេច​បាន​ ​៤៥០ដេីម
លោក​ ធាង​ ឡេង​ អភិបាល​នៃគណៈ​អភិបាល​ស្រុក​ បាន​ដឹក​នាំ​ក្រុម​ការងារ​ស្រុក​ អភិបាលរងស្រុក​ សមាជិកក្រុមប្រឹក្សាស្រុក​ ប្រធាន​អនុប្រធានការិយាល័យស្រុក​ អាជ្ញាធរមូលដ្ឋាន​ ភូមិ​ និងយុវជនក្មេងវត្ត​ ដាំកូន​ឈេីនៅ​ វត្ត​សុខំព្រះ​ធម៌​មហា​កម្លាំង​ (ហៅ​វត្ត​ស្មែត​) ស្ថិត​ក្នុង​ភូមិ​ស្មែត​ ឃុំ​ក្រពេីពីរ​ ស្រុក​វាលវែង​ ខេត្ត​ពោធិ៍សាត់​សម្រេច​បាន​ ​៤៥០ដេីម​ ក្នុង​ផែនការ​ដែល​បាន​គ្រោង​ចំនួន​សរុប​ ​១៦០០ដេីម​ ​នៅព្រឹក​ថ្ងៃទី​២៨​ ខែមិថុនា​ ឆ្នាំ២០២៦​។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
បិទវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី១ ជូនមន្ត្រី និងសកម្មជនជាង ៣០០នាក់
នយោបាយ
បិទវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី១ ជូនមន្ត្រី និងសកម្មជនជាង ៣០០នាក់
ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គអប់រំនយោបាយ កម្រិត១ ជំនាន់ទី១ ជូនដល់មន្ត្រី និងសកម្មជនគណបក្សប្រជាជនកម្ពុជាសរុបប្រមាណជាង ៣០០នាក់ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅទីស្នាក់ការគណបក្សស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីតម្លៃជិត ២០ម៉ឺនដុល្លារ នៅសាលាបឋមសិក្សារាំងទិល ខេត្តពោធិ៍សាត់
សកម្មភាពថ្នាក់ដឹកនាំ
សម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីតម្លៃជិត ២០ម៉ឺនដុល្លារ នៅសាលាបឋមសិក្សារាំងទិល ខេត្តពោធិ៍សាត់
ព្រឹត្តិការណ៍៖ អគារសិក្សាថ្មី ១ខ្នង មាន ៥បន្ទប់ ព្រមទាំងគ្រឿងបរិក្ខារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅសាលាបឋមសិក្សារាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងមានការចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន និងអាជ្ញាធរដែនដី នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ។ អគារសិក្សានេះជាអំណោយរបស់ក្រុមហ៊ុន Leader Energy តាមរយៈក្រុមការងារអគ្គិសនីកម្ពុជា សាងសង់ដោយក្រុមហ៊ុន Sakura Power Lines Co.,Ltd ដោយចំណាយថវិកាសាងសង់សរុបចំនួន ១៨៣,១០៣.១២ ដុល្លារអាមេរិក (និងថ្លៃដោះស្រាយផលប៉ះពាល់ ៥,៤០០ ដុល្លារ)។ ការសាងសង់បានចាប់ផ្តើមពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២base៥ និងបញ្ចប់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។ ក្រុមហ៊ុន Leader Energy គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ថាមពលកកើតឡើងវិញក្នុងតំបន់អាស៊ី ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធ CTL ប្រតិបត្តិការខ្សែបញ្ជូនថាមពលអគ្គិសនីតង់ស្យុងខ្ពស់ភ្នំពេញ-ក្រចេះ ហើយបច្ចុប្បន្នកំពុងអភិវឌ្ឍគម្រោងថាមពលខ្យល់ថ្មីនៅខេត្តមណ្ឌលគិរី៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
តំបន់ទេសចរណ៍ធម្មជាតិ «ខ្នងព្រះ» ខេត្តពោធិ៍សាត់ ត្រូវបានលោក តាន់ គឹមសួរ បង្ហោះផ្សព្វផ្សាយ
ទេសចរណ៍
តំបន់ទេសចរណ៍ធម្មជាតិ «ខ្នងព្រះ» ខេត្តពោធិ៍សាត់ ត្រូវបានលោក តាន់ គឹមសួរ បង្ហោះផ្សព្វផ្សាយ
ការកោតសរសើរ និងដឹងគុណចំពោះលោក តាន់ គឹមសួរ ដែលបានលះបង់កម្លាំងកាយចិត្តចុះផ្ទាល់ដើម្បីផ្សព្វផ្សាយពីសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនៃតំបន់ «ខ្នងព្រះ» ក្នុងខេត្តពោធិ៍សាត់។ សកម្មភាពនេះមិនត្រឹមតែជួយលើកស្ទួយសក្ដានុពលទេសចរណ៍ និងជីវភាពសហគមន៍មូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំផុសគំនិត និងដាស់ស្មារតីដល់មហាជនឱ្យរួមគ្នាស្រឡាញ់ ថែរក្សា និងការពារមរតកធម្មជាតិបៃតងរបស់កម្ពុជាឱ្យបានគង់វង្ស៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត