
កិច្ចប្រជុំដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ និងលើកទិសដៅការងារឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៧
ឯកឧត្តម យឹម វិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ដើម្បីស្ដាប់ និងដោះស្រាយរាល់បញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងដាក់ចេញនូវទិសដៅផែនការការងារសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ សម្រាប់ភូមិសាស្ត្រឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់៕











