
មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ ត្រៀមវិធានការរក្សាទឹកទុក ដើម្បីទប់ទល់នឹងបាតុភូត El Niño
ពោធិ៍សាត់៖ ដើម្បីឆ្លើយតបនឹងឥទ្ធិពលនៃបាតុភូតធម្មជាតិ អែល នីញ៉ូ (El Niño) នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បាននិងកំពុងសហការយ៉ាងសកម្មជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការរៀបចំវិធានការរក្សាទឹកទុក និងត្រៀមលក្ខណៈអន្តរាគមន៍បង្ការគ្រោះរាំងស្ងួតដែលអាចកើតមានឡើងដោយយថាហេតុ។ បច្ចុប្បន្ន មន្ទីរជំនាញបាននិងកំពុងបំពេញទឹកបំពេញអាងស្តុកទឹកទី៣ ឡើងវិញ ក្រោយពីបានអន្តរាគមន៍ជួយសង្គ្រោះកន្លងមក។ ដោយឡែក សម្រាប់អាងទំនប់ទឹកទី៥ វិញ ទឹកបានពេញហៀរលើបង្ហៀរទំនប់រួចរាល់ហើយ ដែលជាប្រភពទឹកដ៏សំខាន់ ត្រៀមស្តុកទុកសម្រាប់ជួយផ្គត់ផ្គង់ដល់បណ្តាក្រុង/ស្រុកទូទាំងខេត្តពោធិ៍សាត់ នៅពេលជួបប្រទះការខ្វះខាតទឹកជាក់ស្តែង៕











