
ប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ ចុះពិនិត្យ និងដោះស្រាយបញ្ហាផ្លូវថ្នល់ត្រង់ចំណុច «ថ្នល់បត់ទី១ និងទី២» ក្នុងស្រុកក្រគរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
លោក ស៊ឹម សង្វាពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ រួមជាមួយសហការី និងអាជ្ញាធរស្រុកក្រគរ បានចុះពិនិត្យសិក្សា ដើម្បីធ្វើការដោះស្រាយតាមបច្ចេកទេសជំនាញលើផ្លូវថ្នល់ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ។ លោក ប៉ិន វណ្ណា ក្រុមប្រឹក្សាស្រុក បានអោយដឹងថា ស្ថិតនៅចំណុច «ថ្នល់បត់ទី១ និងទី២» ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលជាទីតាំងឧស្សាហ៍កើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ជាពិសេសនៅពេលមានភ្លៀងធ្លាក់ម្តងៗ។ សូមរំលឹកថា បើតាមការវាយតម្លៃជារួម គ្រោះថ្នាក់ដែលកើតឡើងគឺបណ្តាលមកពី «កត្តាល្បឿន»។ ជាមួយគ្នានោះដែរ លោក ក៏មានការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ព្រោះវាជានិមិត្តរូបនៃពលរដ្ឋថ្លៃថ្នូរ និងជាការការពារអាយុជីវិតខ្លួនឯង ក៏ដូចជាអ្នកដទៃ៕










