ព័ត៌មានក្នុងខេត្ត

ទាំងផែនទីបារាំង-សៀម និងផែនទីឯកតោភាគីរបស់ថៃ សុទ្ធតែបង្ហាញថា «ប្រាសាទខ្នារ» ស្ថិតក្នុងទឹកដីកម្ពុជា
សកម្មភាពថ្នាក់ដឹកនាំ
ទាំងផែនទីបារាំង-សៀម និងផែនទីឯកតោភាគីរបស់ថៃ សុទ្ធតែបង្ហាញថា «ប្រាសាទខ្នារ» ស្ថិតក្នុងទឹកដីកម្ពុជា
មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ កុំថាឡើយផែនទីមាត្រដ្ឋាន 1/200 000 របស់គណៈកម្មការឥណ្ឌូចិន-សៀម ដែលបានបញ្ជាក់យ៉ាងច្បាស់ថាប្រាសាទខ្នារនៅក្នុងទឹកដីកម្ពុជា សូម្បីតែផែនទីដែលថៃគូសដោយឯកតោភាគី L7017 ក៏បង្ហាញយ៉ាងច្បាស់ថាប្រាសាទខ្នារគឺស្ថិតនៅក្នុងទឹកដីកម្ពុជា។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកវាលវែង ចុះពិនិត្យការដាំកូនដើមក្ងោកតាមបណ្តោយផ្លូវជាតិលេខ៥៥ និងសួរសុខទុក្ខមេភូមិដែលកំពុងមានជំងឺ
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកវាលវែង ចុះពិនិត្យការដាំកូនដើមក្ងោកតាមបណ្តោយផ្លូវជាតិលេខ៥៥ និងសួរសុខទុក្ខមេភូមិដែលកំពុងមានជំងឺ
ខេត្តពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង រួមដំណើរដោយលោកអភិបាលរង និងលោកប្រធានការិយាល័យពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពដាំកូនដើមក្ងោក នៅតាមបណ្តោយផ្លូវជាតិលេខ៥៥ ស្ថិតក្នុងឃុំអន្លង់រាប នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសចុះពិនិត្យនោះ លោកអភិបាលស្រុកបានណែនាំដល់លោកមេភូមិ និងក្រុមការងារទាំងអស់ ត្រូវរៀបចំធ្វើរបងការពារ (ក្អេង) និងយកចិត្តទុកដាក់ថែរក្សាកូនដើមក្ងោកដែលបានដាំរួចឱ្យបានល្អ ព្រមទាំងជំរុញឱ្យមានការដាំដុះបន្ថែមទៀត ដើម្បីលើកកម្ពស់សោភ័ណភាពដងផ្លូវ។ បន្ទាប់មក លោកអភិបាលស្រុកក៏បានអញ្ជើញទៅសួរសុខទុក្ខ លោក សោម សារី មេភូមិចំការជ្រៃខាងជើង ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ដោយបានឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនរៀល ព្រមទាំងបានផ្លាស់ប្តូរមតិ និងផ្តល់ការលើកទឹកចិត្តដល់ក្រុមការងារមេភូមិ និងអនុភូមិផងដែរ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានការណ៍ និងសម្របសម្រួលក្រុមអ្នកសារព័ត៌មាននៅព្រំដែនថ្មដា
សកម្មភាពថ្នាក់ដឹកនាំ
ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានការណ៍ និងសម្របសម្រួលក្រុមអ្នកសារព័ត៌មាននៅព្រំដែនថ្មដា
ខេត្តពោធិ៍សាត់៖ លោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះបំពេញបេសកកម្មផ្ទាល់ នៅតំបន់ព្រំដែនថ្មដា ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែង និងសម្របសម្រួលកិច្ចការងារផ្សេងៗ ជូនដល់ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។ ការចុះបេសកកម្មនេះ ធ្វើឡើងក្នុងគោលបំណង៖ តាមដាន និងវាយតម្លៃស្ថានភាពចុងក្រោយនៅតំបន់ព្រំដែនថ្មដា ដើម្បីធានាបាននូវព័ត៌មានច្បាស់លាស់ និងទាន់ហេតុការណ៍, បង្កលក្ខណៈងាយស្រួល ដល់ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងការប្រមូលព័ត៌មាន ផ្តិតយករូបភាព និងរាយការណ៍ព័ត៌មានប្រកបដោយវិជ្ជាជីវៈ សុវត្ថិភាព និងទាន់ពេលវេលា។ តាមរយៈបេសកកម្មនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរមានសមត្ថកិច្ច និងមន្ទីរជំនាញ ក្នុងការគ្រប់គ្រងព័ត៌មាន និងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នសារព័ត៌មានគ្រប់និន្នាការ ដើម្បីផ្សព្វផ្សាយការពិតពីតំបន់ព្រំដែន៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
គណៈប្រតិភូខេត្តពោធិ៍សាត់ និងខេត្តព្រៃវែង បំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ ពង្រឹងចំណងមិត្តភាព និងគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនក្នុងបេសកកម្មអន្តរជាតិ
សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូខេត្តពោធិ៍សាត់ និងខេត្តព្រៃវែង បំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ ពង្រឹងចំណងមិត្តភាព និងគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនក្នុងបេសកកម្មអន្តរជាតិ
ក្នុងដំណើរទស្សនកិច្ចដ៏មានអត្ថន័យនេះ គណៈប្រតិភូខេត្តពោធិ៍សាត់ និងខេត្តព្រៃវែង បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ និងទស្សនាទីបញ្ចុះសពលោក Nguyen Sinh Sac ដែលជាបិតាបង្កើតរបស់លោកហូជីមិញ ព្រមទាំងបានបន្តចុះទស្សនាសារៈមន្ទីរ ផ្ទះបុរាណ និងរមណីយដ្ឋានវប្បធម៌ Phuong Nam។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ផ្លូវជនបទចំនួន ៧ខ្សែ ប្រវែងជាង ៨៤គីឡូម៉ែត្រ ត្រូវបានទទួលស្គាល់គុណភាពថែទាំ ១០០% ក្នុងវគ្គទី១
ការអភិវឌ្ឍ
ផ្លូវជនបទចំនួន ៧ខ្សែ ប្រវែងជាង ៨៤គីឡូម៉ែត្រ ត្រូវបានទទួលស្គាល់គុណភាពថែទាំ ១០០% ក្នុងវគ្គទី១
ខេត្តពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង (ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) រួមជាមួយក្រុមការងារបច្ចេកទេស ចុះពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំផ្លូវជនបទចំនួន ៧ខ្សែ សរុបប្រវែង ៨៤,០០០ម៉ែត្រ ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។ គម្រោងថែទាំផ្លូវទាំង ៧ខ្សែនេះ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ (គម្រោងលេខ DRR-RM-2026-No.021) ដោយប្រើប្រាស់ថវិកាជំពូក៦១ រួមមាន៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ៤ខ្សែ សរុបប្រវែង ៣៦,២០០ម៉ែត្រ ស្ថិតក្នុងស្រុកក្រគរ ស្រុកកណ្តៀង និងស្រុកបាកាន, ផ្លូវក្រាលល្បាយក្រួស ចំនួន ៣ខ្សែ សរុបប្រវែង ៤៧,៨០០ម៉ែត្រ ស្ថិតក្នុងក្រុងពោធិ៍សាត់ ស្រុកភ្នំក្រវាញ និងស្រុកក្រគរ។ ក្រោយការពិនិត្យ និងវាយតម្លៃផ្ទាល់លើលក្ខណៈបច្ចេកទេស គណៈកម្មការអន្តរក្រសួងបានសម្តែងការពេញចិត្ត និងសម្រេចឯកភាពទទួលយកការងារថែទាំប្រចាំ ១០០% សម្រាប់ដំណាក់កាលទី១ ជាស្ថាពរ ដើម្បីធានាគុណភាពផ្លូវ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីគណៈកម្មាធិការគ្រប់គ្រងអាងទន្លេខេត្ត លើការរៀបចំផែនការគ្រប់គ្រងអាងស្ទឹង-ទន្លេ ក្នុងខេត្តពោធិ៍សាត់
ធនធានទឹក និងឧតុនិយម
វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីគណៈកម្មាធិការគ្រប់គ្រងអាងទន្លេខេត្ត លើការរៀបចំផែនការគ្រប់គ្រងអាងស្ទឹង-ទន្លេ ក្នុងខេត្តពោធិ៍សាត់
គោលបំណងពង្រឹងសមត្ថភាពដល់មន្ត្រីថ្នាក់ក្រោមជាតិ ជាពិសេសសមាជិកគណៈកម្មាធិការគ្រប់គ្រងអាងទន្លេខេត្ត តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន លើការរៀបចំផែនការគ្រប់គ្រងអាងស្ទឹង-ទន្លេ។ ការណ៍នេះ គឺដើម្បីលើកកម្ពស់ការគ្រប់គ្រងធនធានទឹកចម្រុះ និងការប្រើប្រាស់ប្រភពទឹកប្រកបដោយសមធម៌ ប្រសិទ្ធភាព និងនិរន្តរភាព សំដៅឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម ម៉ក់ រ៉ា និងលោក ពៅ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ក់ រ៉ា និងលោក ពៅ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ ឆ្នាំទី៣ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងលោក ពៅ ពិសិដ្ឋ អភិបាលស្តីទី នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នេះ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបាយការណ៍វឌ្ឍនភាពការងារនានា របស់រដ្ឋបាលខេត្ត ព្រមទាំងលើកទិសដៅការងារបន្ត ក្នុងការជំរុញការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កិច្ចប្រជុំពិភាក្សាការងារស្តីពីវឌ្ឍនភាព និងការគ្រប់គ្រងចំណតរថយន្តកំពង់លួង រវាងរដ្ឋបាលស្រុកក្រគរ និងតំណាងក្រសួងសេដ្ឋកិច្ច
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិភាក្សាការងារស្តីពីវឌ្ឍនភាព និងការគ្រប់គ្រងចំណតរថយន្តកំពង់លួង រវាងរដ្ឋបាលស្រុកក្រគរ និងតំណាងក្រសួងសេដ្ឋកិច្ច
ពោធិ៍សាត់៖ នៅសាលាស្រុកក្រគរ មានរៀបចំកិច្ចប្រជុំពិភាក្សាការងារមួយ រវាងរដ្ឋបាលស្រុកក្រគរ ជាមួយប្រតិភូកម្រិតបច្ចេកទេសមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ ផ្តោតរបៀបវារៈសំខាន់លើការពិភាក្សា ផ្លាស់ប្តូរមតិយោបល់ និងត្រួតពិនិត្យលើការងារគ្រប់គ្រង ក៏ដូចជាវឌ្ឍនភាពផ្សេងៗទាក់ទងនឹង «ចំណតរថយន្តកំពង់លួង» ស្ថិតក្នុងភូមិសាស្ត្រស្រុកក្រគរ ខេត្តពោធិ៍សាត់។ ការពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារ គ្រប់គ្រងចំណូល-ចំណាយ និងរៀបចំសណ្តាប់ធ្នាប់នៅតំបន់ចំណតរថយន្តនោះ ឱ្យកាន់តែមានភាពល្អប្រសើរ ឆ្លើយតបទៅនឹងស្តង់ដារបច្ចេកទេស និងការរីកចម្រើនរបស់មូលដ្ឋាន សហការដោយភាគីពាក់ព័ន្ធទាំងអស់៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ការិយាល័យផលិតកម្ម និងបសុព្យាបាល ចុះត្រួតពិនិត្យដេប៉ូលក់បសុឱសថ និងចំណីសត្វចំនួន ០៨កន្លែង ក្នុងក្រុងពោធិ៍សាត់
កសិកម្ម
ការិយាល័យផលិតកម្ម និងបសុព្យាបាល ចុះត្រួតពិនិត្យដេប៉ូលក់បសុឱសថ និងចំណីសត្វចំនួន ០៨កន្លែង ក្នុងក្រុងពោធិ៍សាត់
ពោធិ៍សាត់៖ ថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ លោក ប៊ិន ស៊ិនណារ៉ា ប្រធានស្តីទីការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំក្រុមការងារជំនាញ ចុះត្រួតពិនិត្យទីតាំងដេប៉ូលក់បសុឱសថ ចំណីសត្វ និងសម្ភារបរិក្ខារ នៅក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ សកម្មភាពចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗរួមមាន៖ ពិនិត្យការថែរក្សា ការទុកដាក់ និងការប្រើប្រាស់បសុឱសថ ក៏ដូចជាចំណីសត្វ, ពិនិត្យកាលបរិច្ឆេទផុតកំណត់ និងលេខទិដ្ឋាការ/បញ្ជីការផ្លូវការ, ពិនិត្យលិខិតអនុញ្ញាតច្បាប់ កម្រិតជំនាញ សញ្ញាប័ត្រ និងវិញ្ញាបនបត្រតេស្តសមត្ថភាពរបស់ម្ចាស់អាជីវកម្ម និងពិនិត្យលើផ្នែកអនាម័យទូទៅ។ ជាលទ្ធផល៖ ក្រុមការងារបានចុះពិនិត្យដេប៉ូសរុបចំនួន ៨កន្លែង ដោយឃើញថាបងប្អូនម្ចាស់ដេប៉ូទាំងអស់មានការសហការល្អណាស់ ព្រមទាំងបានទទួលយកនូវចំណុចខ្វះខាតមួយចំនួនដែលក្រុមការងារបានណែនាំដើម្បីយកទៅកែលម្អ។ ជារួមការរៀបចំនៅតាមបណ្តាដេប៉ូទាំងនោះមានរបៀបរៀបរយល្អ មានអនាម័យ សោភណភាព និងបរិស្ថានជុំវិញស្អាតល្អគួរឱ្យកត់សម្គាល់៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ ចុះសម្ភាសន៍កសិករផ្ទាល់ ដើម្បីផ្ទៀងផ្ទាត់សូចនាករគោលដៅអភិវឌ្ឍន៍គម្រោង CASDP ក្នុងឃុំអន្លង់រាប
កសិកម្ម
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ ចុះសម្ភាសន៍កសិករផ្ទាល់ ដើម្បីផ្ទៀងផ្ទាត់សូចនាករគោលដៅអភិវឌ្ឍន៍គម្រោង CASDP ក្នុងឃុំអន្លង់រាប
ពោធិ៍សាត់៖ ក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានចុះអនុវត្តការងារប្រមូលទិន្នន័យនៅមូលដ្ឋានផ្ទាល់ ថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ ។ សកម្មភាពនេះ បានធ្វើឡើងនៅសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍កសិកម្មសុវត្ថិភាពដីក្រហម ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងគោលបំណងប្រមូលទិន្នន័យសម្រាប់យកទៅផ្ទៀងផ្ទាត់សូចនាករគោលដៅអភិវឌ្ឍន៍របស់គម្រោង។ នៅក្នុងការចុះបំពេញការងារនោះ ក្រុមការងារបានរៀបចំការសម្ភាសន៍ផ្ទាល់ជាមួយសមាជិកសហគមន៍ចំនួន ៧៩នាក់ ដោយមានបងប្អូនកសិករចូលរួមផ្តល់បទសម្ភាសន៍ និងព័ត៌មានជាក់ស្តែងសរុបចំនួន ៧៥នាក់ ក្នុងនោះមានស្រ្តីចំនួន ៣១នាក់ ប្រកបដោយភាពស្និទ្ធស្នាល និងទទួលបានលទ្ធផលយ៉ាងរលូន៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សិក្ខាសាលាថ្នាក់ជាតិ ស្តីពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ឆ្នាំ២០២៦ នៅខេត្តសៀមរាប
កសិកម្ម
សិក្ខាសាលាថ្នាក់ជាតិ ស្តីពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ឆ្នាំ២០២៦ នៅខេត្តសៀមរាប
សៀមរាប៖ លោក សៅ វណ្ណៈ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុង សិក្ខាសាលាថ្នាក់ជាតិស្តីពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារសុខាល័យអង្គរ ក្រុងសៀមរាប ចាប់ពីថ្ងៃទី៨-៩ ខែកក្កដា ឆ្នាំ២០២៦។ សិក្ខាសាលាថ្នាក់ជាតិនេះ មានសមាសភាពចូលរួមសរុបចំនួន ១២៩នាក់ ស្រី ៤២នាក់ ដែលជាតំណាងមកពីក្រសួងអប់រំ យុវជន និងកីឡា, តំណាងរដ្ឋបាលខេត្ត, តំណាងមន្ទីរកសិកម្ម និងមន្ទីរអប់រំ, តំណាងរដ្ឋបាលស្រុក និងការិយាល័យអប់រំស្រុក, តំណាងអាជ្ញាធរឃុំ, តំណាងសាលារៀន ព្រមទាំងតំណាងអង្គការស្បៀងអាហារពិភពលោក (WFP) មកពីខេត្តគោលដៅចំនួន ១០ រួមមាន៖ ពោធិ៍សាត់, កំពង់ឆ្នាំង, បន្ទាយមានជ័យ, បាត់ដំបង, សៀមរាប, ឧត្តរមានជ័យ, ព្រះវិហារ, កំពង់ធំ, កំពង់ចាម និងស្ទឹងត្រែង។ នៅក្នុងពិធីបើកកម្មវិធីនេះដែរ លោក អ៊ុំ និសិត្យ តំណាងកម្មវិធីស្បៀងអាហារពិភពលោក ក៏បានឡើងមានមតិចំណាប់អារម្មណ៍ ដោយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកម្មវិធី ក្នុងការជួយលើកកម្ពស់អាហារូបត្ថម្ភរបស់កុមារនៅតាមសាលារៀន ព្រមទាំងជួយគាំទ្រដល់ទីផ្សារកសិផលរបស់បងប្អូនកសិករនៅក្នុងសហគមន៍មូលដ្ឋានផ្ទាល់ផងដែរ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ ចុះស្រង់ស្ថិតិគ្រឿងយន្ត និងដ្រូនកសិកម្មតាមបណ្តាសង្កាត់ក្នុងក្រុងពោធិ៍សាត់
កសិកម្ម
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ ចុះស្រង់ស្ថិតិគ្រឿងយន្ត និងដ្រូនកសិកម្មតាមបណ្តាសង្កាត់ក្នុងក្រុងពោធិ៍សាត់
ពោធិ៍សាត់៖ ថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យគ្រឿងយន្តកសិកម្ម បានសហការជាមួយមន្ត្រីកសិកម្មក្រុងពោធិ៍សាត់ និងមន្ត្រីកសិកម្មឃុំ-សង្កាត់ ចុះអនុវត្តការងារស្រង់ស្ថិតិគ្រឿងយន្តកសិកម្ម និងដ្រូន (Drone) កសិកម្ម នៅតាមបណ្តាមូលដ្ឋាន។ សកម្មភាពចុះប្រមូលទិន្នន័យនេះ ត្រូវបានធ្វើឡើងនៅតាមសង្កាត់គោលដៅចំនួន ៣ ក្នុងក្រុងពោធិ៍សាត់ រួមមាន៖ សង្កាត់លលកស, សង្កាត់រលាប និងសង្កាត់ចំរើនផល។ ការចុះស្រង់ស្ថិតិនេះ ធ្វើឡើងក្នុងគោលបំណងគ្រប់គ្រងទិន្នន័យនៃការប្រើប្រាស់បច្ចេកវិទ្យា និងគ្រឿងយន្តកសិកម្មឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការវាយតម្លៃ គ្រោងផែនការអភិវឌ្ឍន៍ និងជំរុញការធ្វើទំនើបកម្មវិស័យកសិកម្មនៅក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ ចុះប្រមូលទិន្នន័យផ្ទៀងផ្ទាត់សូចនាករគម្រោង (CASDP) នៅសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង
កសិកម្ម
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ ចុះប្រមូលទិន្នន័យផ្ទៀងផ្ទាត់សូចនាករគម្រោង (CASDP) នៅសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង
ពោធិ៍សាត់៖ ក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានចុះអនុវត្តការងារប្រមូលទិន្នន័យនៅមូលដ្ឋានផ្ទាល់ ថ្ងៃពុធ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។ សកម្មភាពនេះបានធ្វើឡើងនៅសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ស្ថិតក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្នុងគោលបំណងប្រមូលទិន្នន័យសម្រាប់យកទៅផ្ទៀងផ្ទាត់សូចនាករគោលដៅអភិវឌ្ឍន៍របស់គម្រោង។ នៅក្នុងការចុះបំពេញការងារនេះ ក្រុមការងារបានរៀបចំការសម្ភាសន៍ផ្ទាល់ជាមួយបងប្អូនកសិករជាសមាជិកសហគមន៍ ដោយមានអ្នកចូលរួមផ្តល់បទសម្ភាសន៍ និងព័ត៌មានសរុបចំនួន ២៤នាក់ (ក្នុងនោះមានស្រ្តីចំនួន ១១នាក់) ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត