
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ ចុះស្រង់ស្ថិតិគ្រឿងយន្ត និងដ្រូនកសិកម្មតាមបណ្តាសង្កាត់ក្នុងក្រុងពោធិ៍សាត់
ពោធិ៍សាត់៖ ថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យគ្រឿងយន្តកសិកម្ម បានសហការជាមួយមន្ត្រីកសិកម្មក្រុងពោធិ៍សាត់ និងមន្ត្រីកសិកម្មឃុំ-សង្កាត់ ចុះអនុវត្តការងារស្រង់ស្ថិតិគ្រឿងយន្តកសិកម្ម និងដ្រូន (Drone) កសិកម្ម នៅតាមបណ្តាមូលដ្ឋាន។ សកម្មភាពចុះប្រមូលទិន្នន័យនេះ ត្រូវបានធ្វើឡើងនៅតាមសង្កាត់គោលដៅចំនួន ៣ ក្នុងក្រុងពោធិ៍សាត់ រួមមាន៖ សង្កាត់លលកស, សង្កាត់រលាប និងសង្កាត់ចំរើនផល។ ការចុះស្រង់ស្ថិតិនេះ ធ្វើឡើងក្នុងគោលបំណងគ្រប់គ្រងទិន្នន័យនៃការប្រើប្រាស់បច្ចេកវិទ្យា និងគ្រឿងយន្តកសិកម្មឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការវាយតម្លៃ គ្រោងផែនការអភិវឌ្ឍន៍ និងជំរុញការធ្វើទំនើបកម្មវិស័យកសិកម្មនៅក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕











