
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ ចុះប្រមូលទិន្នន័យផ្ទៀងផ្ទាត់សូចនាករគម្រោង (CASDP) នៅសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង
ពោធិ៍សាត់៖ ក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានចុះអនុវត្តការងារប្រមូលទិន្នន័យនៅមូលដ្ឋានផ្ទាល់ ថ្ងៃពុធ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។ សកម្មភាពនេះបានធ្វើឡើងនៅសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ស្ថិតក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្នុងគោលបំណងប្រមូលទិន្នន័យសម្រាប់យកទៅផ្ទៀងផ្ទាត់សូចនាករគោលដៅអភិវឌ្ឍន៍របស់គម្រោង។ នៅក្នុងការចុះបំពេញការងារនេះ ក្រុមការងារបានរៀបចំការសម្ភាសន៍ផ្ទាល់ជាមួយបងប្អូនកសិករជាសមាជិកសហគមន៍ ដោយមានអ្នកចូលរួមផ្តល់បទសម្ភាសន៍ និងព័ត៌មានសរុបចំនួន ២៤នាក់ (ក្នុងនោះមានស្រ្តីចំនួន ១១នាក់) ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល៕











