
ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានការណ៍ និងសម្របសម្រួលក្រុមអ្នកសារព័ត៌មាននៅព្រំដែនថ្មដា
ខេត្តពោធិ៍សាត់៖ លោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះបំពេញបេសកកម្មផ្ទាល់ នៅតំបន់ព្រំដែនថ្មដា ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែង និងសម្របសម្រួលកិច្ចការងារផ្សេងៗ ជូនដល់ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។ ការចុះបេសកកម្មនេះ ធ្វើឡើងក្នុងគោលបំណង៖ តាមដាន និងវាយតម្លៃស្ថានភាពចុងក្រោយនៅតំបន់ព្រំដែនថ្មដា ដើម្បីធានាបាននូវព័ត៌មានច្បាស់លាស់ និងទាន់ហេតុការណ៍, បង្កលក្ខណៈងាយស្រួល ដល់ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងការប្រមូលព័ត៌មាន ផ្តិតយករូបភាព និងរាយការណ៍ព័ត៌មានប្រកបដោយវិជ្ជាជីវៈ សុវត្ថិភាព និងទាន់ពេលវេលា។ តាមរយៈបេសកកម្មនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរមានសមត្ថកិច្ច និងមន្ទីរជំនាញ ក្នុងការគ្រប់គ្រងព័ត៌មាន និងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នសារព័ត៌មានគ្រប់និន្នាការ ដើម្បីផ្សព្វផ្សាយការពិតពីតំបន់ព្រំដែន៕










