ព័ត៌មានក្នុងខេត្ត

អភិបាលស្រុកវាលវែង ចុះពិនិត្យ «ទឹកធ្លាក់ថ្មចាំង» តំបន់ទេសចរណ៍ដ៏មានសក្ដានុពល អមដោយផ្លូវអភិវឌ្ឍន៍ និងធម្មជាតិយ៉ាងត្រកាល
ទេសចរណ៍
អភិបាលស្រុកវាលវែង ចុះពិនិត្យ «ទឹកធ្លាក់ថ្មចាំង» តំបន់ទេសចរណ៍ដ៏មានសក្ដានុពល អមដោយផ្លូវអភិវឌ្ឍន៍ និងធម្មជាតិយ៉ាងត្រកាល
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានអញ្ជើញចុះពិនិត្យមើលរមណីយដ្ឋាន «ទឹកធ្លាក់ថ្មចាំង» ដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្ដានុពល និងជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។ ក្នុងដំណើរចុះពិនិត្យនេះ បានបង្ហាញឱ្យឃើញពីសមិទ្ធផលនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សម្រួលដល់ការធ្វើដំណើរ ស្របពេលដែលធម្មជាតិសងខាងផ្លូវ និងសម្រស់ព្រៃព្រឹក្សា ទឹកធ្លាក់ថ្មចាំង បាន និងកំពុងបង្អួតសម្រស់យ៉ាងត្រកាល គួរជាទីមនោរម្យសម្រាប់អ្នកទេសចរជិតឆ្ងាយ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ផ្លូវជាតិលេខ៥ ក្នុងខេត្តពោធិ៍សាត់ រៀបចំខ្លួនស្វាគមន៍អ្នកធ្វើដំណើរ ដោយសម្រស់ផ្កាត្របែកព្រៃរីកស្អុសស្អាយ
ទេសចរណ៍
ផ្លូវជាតិលេខ៥ ក្នុងខេត្តពោធិ៍សាត់ រៀបចំខ្លួនស្វាគមន៍អ្នកធ្វើដំណើរ ដោយសម្រស់ផ្កាត្របែកព្រៃរីកស្អុសស្អាយ
ពោធិ៍សាត់៖ ដើមត្របែកព្រៃដែលដុះអមសងខាងផ្លូវជាតិលេខ៥ ក្នុងទឹកដីខេត្តពោធិ៍សាត់ បានចាប់ផ្តើមរីកផ្កាស្អុសស្អាយបង្អួតសម្រស់យ៉ាងស្រស់បំព្រង។ ផ្កាត្របែកព្រៃដែលមានពណ៌ផ្កាឈូក ស្វាយ និងស លាយឡំគ្នាយ៉ាងទាក់ទាញនេះ បានប្រែភូមិសាស្ត្រដងផ្លូវឱ្យក្លាយជាទេសភាពធម្មជាតិដ៏គួរឱ្យគយគន់ រហូតទាក់ទាញចិត្តអ្នកធ្វើដំណើរឆ្លងកាត់ឱ្យទប់ចិត្តមិនបាន ចាំបាច់ត្រូវឈប់សម្រាក និងថតរូបកម្សាន្តទុកជាអនុស្សាវរីយ៍។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ប្រវត្តិរម្មណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ដ៏មានទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ មកកំសាន្តក្នុងទឹកដីខេត្តពោធិ៍សាត់
ទេសចរណ៍
ប្រវត្តិរម្មណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ដ៏មានទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ មកកំសាន្តក្នុងទឹកដីខេត្តពោធិ៍សាត់
រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ជារមណីយដ្ឋានធម្មជាតិបែបផ្សងព្រេង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ ៧៣គីឡូម៉ែត្រពីទីរួមខេត្ត និង ១៩៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ តំបន់នេះព័ទ្ធជុំវិញដោយព្រៃភ្នំ និងមានដើមឈើមានតម្លៃព្រមទាំងសត្វព្រៃចម្រុះជាច្រើនប្រភេទ។ រមណីយដ្ឋាននេះត្រូវបានបែងចែកជាដំណាក់កម្សាន្តជាច្រើនដូចជា៖ ដំណាក់តាង៉ុកគយ ដំណាក់កោះយាយចាំតា ដំណាក់ទឹកឈូរ ដំណាក់មនោរម្យ ដំណាក់ថ្មសណ្តូក ទឹកជ្រោះដំណាក់ព្រះ ដំណាក់ម្លប់ជ្រៃក្រឹម ដំណាក់កោះសុបិន្ត ដំណាក់ទឹកធ្លាក់ ដំណាក់កោះដាច់ និងដំណាក់កោះភ្ញៀវ។ ទេសចរណ៍ធម្មជាតិមួយនេះមានលក្ខណៈពិសេសបីយ៉ាងគឺ ទឹកថ្លាត្រជាក់ ទេសភាពស្រស់ស្អាត និងទឹកជ្រោះធ្លាក់ច្រើនដំណាក់គួរឱ្យចង់គយគន់ ដែលធ្វើឱ្យភ្ញៀវទេសចរមានចំណាប់អារម្មណ៍យ៉ាងខ្លាំង។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ជីវភាព និងសម្រស់ប្លែកភ្នែក លើផ្ទៃទឹកនៃបឹងទន្លេសាប ដែលស្ថិតក្នុងឃុំកំពង់ ស្រុកក្រគរ ខេត្តពោធិ៍សាត់
ទេសចរណ៍
ជីវភាព និងសម្រស់ប្លែកភ្នែក លើផ្ទៃទឹកនៃបឹងទន្លេសាប ដែលស្ថិតក្នុងឃុំកំពង់ ស្រុកក្រគរ ខេត្តពោធិ៍សាត់
ភូមិបណ្តែតទឹកកំពង់លួង ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាសហគមន៍ទេសចរណ៍ និងជាភូមិបណ្តែតទឹកដ៏ធំមួយនៅលើបឹងទន្លេសាប។ ភូមិនេះមានរចនាសម្ព័ន្ធរស់នៅទាំងស្រុងលើផ្ទៃទឹក ដូចជាផ្ទះសម្បែង សាលារៀន វត្តអារាម និងទីកន្លែងអាជីវកម្មផ្សេងៗ ដែលអាចផ្លាស់ប្តូរទីតាំងតាមរដូវទឹកឡើង និងទឹកស្រក។ ប្រជាជនភាគច្រើនប្រកបរបរនេសាទ និងដាំដុះលើក្បូន។ ទីនេះគឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងការជិះទូកទស្សនាជីវភាពរស់នៅប្រចាំថ្ងៃ ព្រៃលិចទឹក និងទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ស្អាតលើផ្ទៃបឹង។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មកស្គាល់ប្រវត្តិ បុរីវប្បធម៌កោះសំពៅមាស ដ៏ល្បីល្បាញ ដែលស្ថិតនៅក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
ទេសចរណ៍
មកស្គាល់ប្រវត្តិ បុរីវប្បធម៌កោះសំពៅមាស ដ៏ល្បីល្បាញ ដែលស្ថិតនៅក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
បុរីវប្បធម៌កោះសំពៅមាស គឺជាតំបន់ទេសចរណ៍ និងជាសួនលំហែកាយដ៏ពេញនិយមមួយ ស្ថិតនៅចំកណ្តាលដងស្ទឹងពោធិ៍សាត់ ក្នុងខេត្តពោធិ៍សាត់។ កោះនេះត្រូវបានចាប់ផ្តើមសាងសង់ឡើងនៅឆ្នាំ២០០៧ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០០៩ ក្រោមការផ្តួចផ្តើម និងយកចិត្តទុកដាក់រៀបចំពីសំណាក់ឯកឧត្តម ស៊ុយ សែម រួមជាមួយអាជ្ញាធរខេត្ត។ បច្ចុប្បន្ន ទីកន្លែងនេះត្រូវបានកែលម្អឱ្យមានសួនច្បារស្អាត ភ្លើងពណ៌ចម្រុះ និងទីធ្លាធំទូលាយសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណ សម្រាកលំហែកាយ បន់ស្រន់បារមីព្រះអង្គចៅសែន និងជាទីតាំងប្រារព្ធពិធីបុណ្យជាតិសំខាន់ៗ ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមិនឱ្យខកខានក្នុងការចូលទស្សនាឡើយ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «បដិសណ្ឋារកិច្ចល្អក្នុងវិស័យសាធារណៈ» ជូនដល់មន្ត្រីសុខាភិបាលក្នុងស្រុកប្រតិបត្តិសំពៅមាស​
ទេសចរណ៍
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «បដិសណ្ឋារកិច្ចល្អក្នុងវិស័យសាធារណៈ» ជូនដល់មន្ត្រីសុខាភិបាលក្នុងស្រុកប្រតិបត្តិសំពៅមាស​
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ សហការជាមួយសុខាភិបាលស្រុកប្រតិបត្តិសំពៅមាស បានបើកវគ្គបណ្តុះបណ្តាលស្តីពី «បដិសណ្ឋារកិច្ចល្អ» ដល់មន្ត្រីសុខាភិបាលចំនួន ៤៧នាក់ ក្រោមអធិបតីភាពលោក អ៊ុយ សុធាវី អភិបាលរងខេត្ត ដើម្បីពង្រឹងគុណភាព និងឥរិយាបថក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែរាក់ទាក់ និងមានវិជ្ជាជីវៈខ្ពស់។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ រៀបចំវគ្គបណ្តុះបណ្តាលជំនាញ AI ដើម្បីបង្កើនប្រសិទ្ធភាពការងារ
ទេសចរណ៍
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ រៀបចំវគ្គបណ្តុះបណ្តាលជំនាញ AI ដើម្បីបង្កើនប្រសិទ្ធភាពការងារ
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានរៀបចំវគ្គបណ្តុះបណ្តាលខ្លីស្តីពី «ជំនាញបញ្ញាសប្បនិម្មិត (AI)» នៅសាលបណ្ឌិត ថោង ខុន ក្រោមការបង្រៀនផ្ទាល់ពីលោកប្រធានមន្ទីរ។ កម្មវិធីនេះធ្វើឡើងសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីចំណុះឱ្យមន្ទីរ ក្នុងគោលបំណងពង្រឹងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីពន្លឿន និងលើកកម្ពស់ប្រសិទ្ធភាពការងាររដ្ឋបាលទេសចរណ៍។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សម្រស់បៃតងអមផ្កាត្របែកព្រៃរីកស្គុះស្គាយ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងខេត្តពោធិ៍សាត់
ទេសចរណ៍
សម្រស់បៃតងអមផ្កាត្របែកព្រៃរីកស្គុះស្គាយ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ បច្ចុប្បន្ន បណ្តោយផ្លូវជាតិលេខ៥ ក្នុងខេត្តពោធិ៍សាត់ កំពុងបង្ហាញសម្រស់យ៉ាងស្រស់បំព្រង ដោយរំលេចទៅដោយភាពបៃតង និងផ្កាត្របែកព្រៃរីកស្គុះស្គាយ ខណៈផ្កាក្ងោកក៏ត្រៀមនឹងបង្អួតសម្រស់បន្ថែមក្នុងពេលឆាប់ៗខាងមុខ។ ក្រៅពីទេសភាពធម្មជាតិនាពេលថ្ងៃ នៅពេលរាត្រីដងវិថីនេះក៏មានភាពទាក់ទាញយ៉ាងខ្លាំង តាមរយៈការបំពាក់ភ្លើងសូឡាភ្លឺចិញ្ចែងចិញ្ចាចប្រកបដោយសណ្តាប់ធ្នាប់។ ភាពរីកចម្រើន និងបរិស្ថានស្អាតប្លែកភ្នែកនេះ គឺកើតចេញពីការយកចិត្តទុកដាក់ដឹកនាំរបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការគាំទ្រយ៉ាងពេញទំហឹងពី ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ទៅស្គាល់ទឹកធ្លាក់ «ឆាយសន្ទរ» ក្នុងសហគមន៍រាំងក្វាវ ពោរពេញដោយជីវចម្រុះ និងខ្យល់អាកាស
ទេសចរណ៍
ទៅស្គាល់ទឹកធ្លាក់ «ឆាយសន្ទរ» ក្នុងសហគមន៍រាំងក្វាវ ពោរពេញដោយជីវចម្រុះ និងខ្យល់អាកាស
សម្រាប់ប្រិយមិត្តដែលនិយមដំណើរកម្សាន្តបែបផ្សងព្រេង បោះតង់ និងចង់លំហែអារម្មណ៍ស្វែងរកភាពស្ងប់ស្ងាត់ជាមួយធម្មជាតិពិតៗ មិនគួររំលងរមណីយដ្ឋានធម្មជាតិឆាយសន្ទរ (ស្ថិតក្នុងតំបន់សហគមន៍រាំងក្វាវ) ដែលជាផ្ទាំងទស្សនីយភាពលាក់ខ្លួនយ៉ាងស្រស់ត្រកាល ក្នុងព្រៃក្រាស់ស្តុកនៃឧទ្យានជាតិជួរភ្នំក្រវាញ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
វេទិកាអេកូទេសចរណ៍កម្រិតបច្ចេកទេស ដើម្បីជំរុញការអភិវឌ្ឍតំបន់ឆ្នេរ និងតំបន់ជួរភ្នំក្រវាញ បានប្រារព្ធធ្វើនៅខេត្តពោធិ៍សាត់
ទេសចរណ៍
វេទិកាអេកូទេសចរណ៍កម្រិតបច្ចេកទេស ដើម្បីជំរុញការអភិវឌ្ឍតំបន់ឆ្នេរ និងតំបន់ជួរភ្នំក្រវាញ បានប្រារព្ធធ្វើនៅខេត្តពោធិ៍សាត់
វេទិកានេះបានពិភាក្សាយ៉ាងផុសផុលលើរបៀបវារៈសំខាន់ៗ រួមមាន៖ ការវាយតម្លៃលំហូរភ្ញៀវទេសចរ, ការដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធ កាកសំណល់ និងការប្រែប្រួលអាកាសធាតុ, ព្រមទាំងការដាក់ចេញយុទ្ធសាស្ត្រប្រែក្លាយតំបន់ទាំងនេះទៅជាគោលដៅទេសចរណ៍បៃតង ដើម្បីលើកកម្ពស់ជីវភាពសហគមន៍។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កេសកូល រតនសម្បត្តិធម្មជាតិ និងជីវៈចម្រុះដ៏មានតម្លៃរបស់កម្ពុជា
ទេសចរណ៍
កេសកូល រតនសម្បត្តិធម្មជាតិ និងជីវៈចម្រុះដ៏មានតម្លៃរបស់កម្ពុជា
កេសកូល ឬដែលប្រជាជនទូទៅនិយមហៅថា «ផ្កាអ័រគីដេ» (Orchid) គឺជារុក្ខជាតិផ្កាដ៏ប្រណិត ស្រស់ស្អាត និងមានភាពចម្រុះពណ៌ទម្រង់យ៉ាងខ្លាំង។ នៅលើសកលលោក កេសកូលត្រូវបានគេចាត់ទុកជាស្តេចផ្កាព្រៃ ចំណែកឯនៅក្នុងព្រះរាជាណាចក្រកម្ពុជាវិញ រុក្ខជាតិនេះមិនត្រឹមតែជាផ្កាលម្អសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាតំណាងឱ្យភាពសម្បូរបែបនៃដួងព្រលឹងព្រៃឈើត្រូពិច និងមានតម្លៃយ៉ាងជ្រាលជ្រៅផ្នែកវប្បធម៌ បរិស្ថាន និងសេដ្ឋកិច្ច។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
តំបន់ទេសចរណ៍ធម្មជាតិ «ខ្នងព្រះ» ខេត្តពោធិ៍សាត់ ត្រូវបានលោក តាន់ គឹមសួរ បង្ហោះផ្សព្វផ្សាយ
ទេសចរណ៍
តំបន់ទេសចរណ៍ធម្មជាតិ «ខ្នងព្រះ» ខេត្តពោធិ៍សាត់ ត្រូវបានលោក តាន់ គឹមសួរ បង្ហោះផ្សព្វផ្សាយ
ការកោតសរសើរ និងដឹងគុណចំពោះលោក តាន់ គឹមសួរ ដែលបានលះបង់កម្លាំងកាយចិត្តចុះផ្ទាល់ដើម្បីផ្សព្វផ្សាយពីសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនៃតំបន់ «ខ្នងព្រះ» ក្នុងខេត្តពោធិ៍សាត់។ សកម្មភាពនេះមិនត្រឹមតែជួយលើកស្ទួយសក្ដានុពលទេសចរណ៍ និងជីវភាពសហគមន៍មូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំផុសគំនិត និងដាស់ស្មារតីដល់មហាជនឱ្យរួមគ្នាស្រឡាញ់ ថែរក្សា និងការពារមរតកធម្មជាតិបៃតងរបស់កម្ពុជាឱ្យបានគង់វង្ស៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ស្ពានតេជោសន្តិភាពឬស្សីជ្រុំ ជាស្ពានដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជា
ទេសចរណ៍
ស្ពានតេជោសន្តិភាពឬស្សីជ្រុំ ជាស្ពានដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជា
ស្ពានតេជោសន្តិភាពឬស្សីជ្រុំ ជាស្ពានដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជា ស្ថិតនៅក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់និងព្រំប្រទល់ខេត្តកោះ។ ស្ពាននេះទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ ២៥រាជធានីខេត្ត មកទស្សនាដើម្បីផ្តិតយករូបភាពទុកជាអនុស្សាវរីយ៍។ ជាពិសេសតាមដងវិថីចាប់ពីរង្វង់មូលដំរី៥០៥ ស្រុកវាលវែង ឆ្ពោះទៅកាន់ឃុំអូរសោម និងតាមដងវិថីចាប់ពីឃុំអូរសោម ឆ្ពោះទៅដល់ទីតាំងស្ពាន មានផ្លូវធ្វើដំណើរល្អ ធម្មជាតិបៃតងដ៏ខៀវស្រងាត់ចាំអមដំណើរភ្ញៀវទេសចរធ្វើដំណើរតាមដងវិថីមានអារម្មណ៍ស្រស់ស្រាយល្អ បំបាត់ក្តីកង្វល់ក្នុងការធ្វើដំណើរ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត