
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ រៀបចំវគ្គបណ្តុះបណ្តាលជំនាញ AI ដើម្បីបង្កើនប្រសិទ្ធភាពការងារ
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានរៀបចំវគ្គបណ្តុះបណ្តាលខ្លីស្តីពី «ជំនាញបញ្ញាសប្បនិម្មិត (AI)» នៅសាលបណ្ឌិត ថោង ខុន ក្រោមការបង្រៀនផ្ទាល់ពីលោកប្រធានមន្ទីរ។ កម្មវិធីនេះធ្វើឡើងសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីចំណុះឱ្យមន្ទីរ ក្នុងគោលបំណងពង្រឹងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីពន្លឿន និងលើកកម្ពស់ប្រសិទ្ធភាពការងាររដ្ឋបាលទេសចរណ៍។










