
ទៅស្គាល់ទឹកធ្លាក់ «ឆាយសន្ទរ» ក្នុងសហគមន៍រាំងក្វាវ ពោរពេញដោយជីវចម្រុះ និងខ្យល់អាកាស
សម្រាប់ប្រិយមិត្តដែលនិយមដំណើរកម្សាន្តបែបផ្សងព្រេង បោះតង់ និងចង់លំហែអារម្មណ៍ស្វែងរកភាពស្ងប់ស្ងាត់ជាមួយធម្មជាតិពិតៗ មិនគួររំលងរមណីយដ្ឋានធម្មជាតិឆាយសន្ទរ (ស្ថិតក្នុងតំបន់សហគមន៍រាំងក្វាវ) ដែលជាផ្ទាំងទស្សនីយភាពលាក់ខ្លួនយ៉ាងស្រស់ត្រកាល ក្នុងព្រៃក្រាស់ស្តុកនៃឧទ្យានជាតិជួរភ្នំក្រវាញ។










