
ស្ពានតេជោសន្តិភាពឬស្សីជ្រុំ ជាស្ពានដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជា
ស្ពានតេជោសន្តិភាពឬស្សីជ្រុំ ជាស្ពានដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជា ស្ថិតនៅក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់និងព្រំប្រទល់ខេត្តកោះ។ ស្ពាននេះទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ ២៥រាជធានីខេត្ត មកទស្សនាដើម្បីផ្តិតយករូបភាពទុកជាអនុស្សាវរីយ៍។ ជាពិសេសតាមដងវិថីចាប់ពីរង្វង់មូលដំរី៥០៥ ស្រុកវាលវែង ឆ្ពោះទៅកាន់ឃុំអូរសោម និងតាមដងវិថីចាប់ពីឃុំអូរសោម ឆ្ពោះទៅដល់ទីតាំងស្ពាន មានផ្លូវធ្វើដំណើរល្អ ធម្មជាតិបៃតងដ៏ខៀវស្រងាត់ចាំអមដំណើរភ្ញៀវទេសចរធ្វើដំណើរតាមដងវិថីមានអារម្មណ៍ស្រស់ស្រាយល្អ បំបាត់ក្តីកង្វល់ក្នុងការធ្វើដំណើរ។










