
អភិបាលស្រុកវាលវែង ចុះពិនិត្យ «ទឹកធ្លាក់ថ្មចាំង» តំបន់ទេសចរណ៍ដ៏មានសក្ដានុពល អមដោយផ្លូវអភិវឌ្ឍន៍ និងធម្មជាតិយ៉ាងត្រកាល
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានអញ្ជើញចុះពិនិត្យមើលរមណីយដ្ឋាន «ទឹកធ្លាក់ថ្មចាំង» ដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្ដានុពល និងជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។ ក្នុងដំណើរចុះពិនិត្យនេះ បានបង្ហាញឱ្យឃើញពីសមិទ្ធផលនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សម្រួលដល់ការធ្វើដំណើរ ស្របពេលដែលធម្មជាតិសងខាងផ្លូវ និងសម្រស់ព្រៃព្រឹក្សា ទឹកធ្លាក់ថ្មចាំង បាន និងកំពុងបង្អួតសម្រស់យ៉ាងត្រកាល គួរជាទីមនោរម្យសម្រាប់អ្នកទេសចរជិតឆ្ងាយ៕










