
មកស្គាល់ប្រវត្តិ បុរីវប្បធម៌កោះសំពៅមាស ដ៏ល្បីល្បាញ ដែលស្ថិតនៅក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
បុរីវប្បធម៌កោះសំពៅមាស គឺជាតំបន់ទេសចរណ៍ និងជាសួនលំហែកាយដ៏ពេញនិយមមួយ ស្ថិតនៅចំកណ្តាលដងស្ទឹងពោធិ៍សាត់ ក្នុងខេត្តពោធិ៍សាត់។ កោះនេះត្រូវបានចាប់ផ្តើមសាងសង់ឡើងនៅឆ្នាំ២០០៧ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០០៩ ក្រោមការផ្តួចផ្តើម និងយកចិត្តទុកដាក់រៀបចំពីសំណាក់ឯកឧត្តម ស៊ុយ សែម រួមជាមួយអាជ្ញាធរខេត្ត។ បច្ចុប្បន្ន ទីកន្លែងនេះត្រូវបានកែលម្អឱ្យមានសួនច្បារស្អាត ភ្លើងពណ៌ចម្រុះ និងទីធ្លាធំទូលាយសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណ សម្រាកលំហែកាយ បន់ស្រន់បារមីព្រះអង្គចៅសែន និងជាទីតាំងប្រារព្ធពិធីបុណ្យជាតិសំខាន់ៗ ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមិនឱ្យខកខានក្នុងការចូលទស្សនាឡើយ។











