ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងការប្រើប្រាស់ប្រព័ន្ធ SETFO 2.0
ពោធិ៍សាត់៖ លោក ងួន ប៉ោសេង អភិបាលរងខេត្តពោធិ៍សាត់ តំណាង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើក «សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី ប្រតិបត្តិការដែលមានកិច្ចធានា និងរបៀបប្រើប្រាស់ប្រព័ន្ធតម្រូវលិខិតជូនដំណឹងនៃប្រតិបត្ដិការដែលមានកិច្ចធានា (SETFO 2.0)» ដែលបានរៀបចំឡើងនៅមន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងអំពីក្របខ័ណ្ឌច្បាប់ និងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យា SETFO 2.0 ជូនដល់ភាគីពាក់ព័ន្ធ រួមមានមន្ត្រីរាជការ តំណាងគ្រឹះស្ថានហិរញ្ញវត្ថុ និងអាជីវករ ដើម្បីសម្រួលដល់ការចុះបញ្ជីកិច្ចធានា លើកកម្ពស់បរិយាកាសធុរកិច្ច និងពង្រឹងប្រសិទ្ធភាពសេវាហិរញ្ញវត្ថុក្នុងខេត្តឱ្យកាន់តែមានភាពងាយស្រួល និងទាន់សម័យ៕


សកម្មភាពថ្នាក់ដឹកនាំ
វគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដើម្បីពង្រឹងសមត្ថភាពកម្លាំងសេវាសង្គម
ពោធិ៍សាត់៖ វគ្គបណ្តុះបណ្តាលរំលឹកអំពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ នៅសាលប្រជុំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ណុប ឫទ្ធា អគ្គលេខាធិការរង ក.ជ.ក. និងលោកស្រី ប៉ុក ណាឌី អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីកម្លាំងសេវាសង្គម មន្ត្រីជំនាញតាមមន្ទីរពាក់ព័ន្ធ នគរបាល និងអ្នកទទួលបន្ទុក គ.ក.ស.ក. ប្រចាំខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ ដែលបានផ្តល់ការគាំទ្រឧបត្ថម្ភដោយ អង្គការឆាលហ្វាន កម្ពុជា។
គោលបំណងសំខាន់ៗនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីពិនិត្យឡើងវិញនូវបទពិសោធន៍ ការសិក្សា និងការអនុវត្តការងារកន្លងមករបស់ក្រុមកម្មាំងសេវាសង្គម, បន្ថែមចំណេះដឹងលើមេរៀនស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ, បណ្តុះបណ្តាលការប្រើប្រាស់កម្មវិធីអេបស្វ័យសិក្សាស្តីពីសុវត្ថិភាពកុមារតាមអនឡាញ (Swipe Safe App)៕


សកម្មភាពថ្នាក់ដឹកនាំ
លោក ហេង សុភាណា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) នៅស្រុកវាលវែង
ខេត្តពោធិ៍សាត់៖ លោក ហេង សុភាណា អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក «សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលឃុំ សម្រាប់ស្រុកវាលវែង» នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅបរិវេណសាលាស្រុកវាលវែង ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង ព្រមទាំង លោក លោកស្រី ជាតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន សមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីរាជការសាលាស្រុក និងអាជ្ញាធរឃុំយ៉ាងច្រើនកុះករ។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងសម្របសម្រួល និងធ្វើសមាហរណកម្មនូវគម្រោងស្នើសុំអាទិភាពនានារបស់រដ្ឋបាលឃុំក្នុងស្រុកវាលវែង ចូលទៅក្នុងផែនការសកម្មភាពរបស់មន្ទីរ-អង្គភាពជំនាញ ព្រមទាំងដៃគូអភិវឌ្ឍន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ សេវាសង្គម និងការលើកកម្ពស់ជីវភាពមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ឆ្នាំ២០២៧ ដល់ ២០២៩ ខាងមុខ៕


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំស្វាគមន៍គម្រោងថ្មី «ស្ទឹង» របស់អង្គការ អាដ្រាកម្ពុជា នៅខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ កិច្ចប្រជុំសម្តែងការគួរសមពីតំណាងម្ចាស់ជំនួយប្រទេសញូវែលសេឡង់ (New Zealand) និងបុគ្គលិកអង្គការ អាដ្រាកម្ពុជា (ADRA) ខេត្តពោធិ៍សាត់ នៅសាលប្រជុំជាន់ទី២ រដ្ឋបាលខេត្ត ក្រោមអធិបតីភាព លោក លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់ និងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងក្រុមការងារអង្គការ ADRA ថ្នាក់ជាតិ និងថ្នាក់ខេត្ត សរុបចំនួន ១៥រូប (ស្រី ៣រូប) កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ។
គោលបំណងសំខាន់នៃកិច្ចប្រជុំ ដើម្បីជម្រាបជូនអំពីការចាប់ផ្តើមអនុវត្តគម្រោងថ្មីដែលមានឈ្មោះថា «ស្ទឹង» ដែលនឹងត្រូវដាក់ឱ្យដំណើរការក្នុងឃុំសំរោង និងឃុំបាក់ចិញ្ចៀន។
គម្រោងនេះផ្តោតលើវិស័យអាទិភាពចំនួន៣ រួមមាន៖ វិស័យទឹកស្អាត, កម្មវិធីគ្រប់គ្រងគ្រោះមហន្តរាយ, កម្មវិធីលើកកម្ពស់ជីវភាពប្រជាជនតាមរយៈវិស័យកសិកម្ម៕


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ អាំង សុជាតា ខូយរីដា ចុះជួបសំណេះសំណាល និងផ្តល់ការអប់រំសុខភាព ដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីត្រៀមសម្រាល ស្ត្រីសម្រាលកូនរួច និងអ្នកផ្ទុកមេរោគអេដស៍ នៅមណ្ឌលសុខភាពឈើតុំ
លោកជំទាវ អាំង សុជាតា ខូយ រីដា បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល សួរសុខទុក្ខ ផ្តល់ការអប់រំសុខភាព និងអំណោយមនុស្សធម៌ ដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីត្រៀមសម្រាល ស្ត្រីសម្រាលកូនរួច និងអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន ១៤ នាក់ នៅមណ្ឌលសុខភាពឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំង «ភ្នំបាក់ត្រា» ក្នុងស្រុកភ្នំក្រវាញ
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យទីតាំងដីតំបន់ «ភ្នំបាក់ត្រា» (ចំណុចប្រោសសត្វ) ដែលស្ថិតនៅក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ការចុះពិនិត្យផ្ទាល់ដល់ទីតាំងនេះ គឺដើម្បីសិក្សា និងវាយតម្លៃលើស្ថានភាពជាក់ស្តែង ក្នុងការរៀបចំគ្រប់គ្រងដីធ្លី ការពារធនធានធម្មជាតិ និងពិនិត្យលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបម្រើឱ្យផលប្រយោជន៍សាធារណៈ និងការអភិវឌ្ឍក្នុងមូលដ្ឋាននាពេលខាងមុខ៕


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យអគារសិក្សាថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅអនុវិទ្យាល័យអន្លង់រាប
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះត្រួតពិនិត្យផ្ទាល់នូវសមិទ្ធផលអគារសិក្សាថ្មី ដែលត្រូវបានសាងសង់រួចរាល់ជាស្ថាពរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសអញ្ជើញចុះពិនិត្យនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់អនុសាសន៍ និងការណែនាំសំខាន់ៗដល់អាជ្ញាធរពាក់ព័ន្ធ អំពីការរៀបចំកែលម្អទីធ្លាបរិវេណអនុវិទ្យាល័យអន្លង់រាប ឱ្យមានសោភ័ណភាព បរិស្ថានល្អប្រសើរ និងផាសុកភាព សម្រួលដល់ការសិក្សារបស់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អញ្ជើញបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល (២០២៧-២០២៩) នៅស្រុកតាលោសែនជ័យ
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលឃុំ សម្រាប់ស្រុកតាលោសែនជ័យ ដែលបានប្រព្រឹត្តទៅនៅបរិវេណសាលាស្រុកតាលោសែនជ័យ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ។
អង្គសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន ព្រមទាំងអាជ្ញាធរស្រុក-ឃុំយ៉ាងច្រើនកុះករ ដើម្បីរួមគ្នាកៀរគរធនធាន គាំទ្រដល់គម្រោងអភិវឌ្ឍន៍អាទិភាពនានានៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា ចុះពិនិត្យវឌ្ឍនភាពសាងសង់អគារសិក្សាថ្មី ១ខ្នង ៣បន្ទប់ នៅសាលាបឋមសិក្សា ខូយ រីដា ម្លប់ពោធិ៍ កតាអោន ក្នុងស្រុកវាលវែង
ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារសិក្សាថ្មីមួយខ្នង មាន ៣បន្ទប់ នៅសាលាបឋមសិក្សា ខូយ រីដា ម្លប់ពោធិ៍ កតាអោន ដែលស្ថិតក្នុងភូមិក្រសាំងព្នៅ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យ និងផ្តល់យោបល់លើការដាំផ្កាលម្អ តាមដងផ្លូវ "អន្ទង់អាំង" ជើងភ្នំ១៥០០ ក្នុងស្រុកវាលវែង
ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង និងផ្តល់យោបល់បច្ចេកទេស លើកិច្ចការងាររៀបចំដាំផ្កាលម្អសោភ័ណភាព នៅតាមបណ្តោយដងផ្លូវ "អន្ទង់អាំង" តំបន់ជើងភ្នំ១៥០០ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
លោក លាង ទិតដ្ឋាន ដឹកនាំមន្ត្រីក្រោមឱវាទមន្ទីរព័ត៌មាន ចុះសួរសុខទុក្ខមន្ត្រីកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ
លោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនទៅចូលរួមចែករំលែកការលំបាក និងលើកទឹកចិត្តដល់មន្ត្រី និងក្រុមគ្រួសារ ដែលកំពុងជួបបញ្ហាជំងឺគ្រុនឈាម។


សកម្មភាពថ្នាក់ដឹកនាំ
លោក ហៀម ឃួន អមដំណើរឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញក្នុងពិធីសំណេះសំណាល និងប្រគល់ដីកសិមកម្មជូនអតីតយុទ្ធជនភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
លោក ហៀម ឃួន អភិបាលរងខេត្តពោធិ៍សាត់ បានអមដំណើរឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក្នុងពិធីសំណេះសំណាល និងប្រគល់ដីកសិកម្មជូនគ្រួសារអតីតយុទ្ធជនចំនួន ១៨៥ គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលស្រុកបាកាន រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល (២០២៧–២០២៩)
ពោធិ៍សាត់៖ សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧–២០២៩) របស់ឃុំ សង្កាត់ ក្រោមអធិបតីភាព លោក លឹម សុខតូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកបាកាន ។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងធ្វើសមាហរណកម្មកម្មវិធីវិនិយោគរបស់ឃុំ សង្កាត់ ឱ្យមានភាពស៊ីសង្វាក់គ្នាជាមួយផែនការអភិវឌ្ឍន៍ និងអាទិភាពរបស់រដ្ឋបាលស្រុក ដើម្បីបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការ និងសំណូមពរជាក់ស្តែងរបស់ប្រជាពលរដ្ឋ៕

