
កិច្ចប្រជុំស្វាគមន៍គម្រោងថ្មី «ស្ទឹង» របស់អង្គការ អាដ្រាកម្ពុជា នៅខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ កិច្ចប្រជុំសម្តែងការគួរសមពីតំណាងម្ចាស់ជំនួយប្រទេសញូវែលសេឡង់ (New Zealand) និងបុគ្គលិកអង្គការ អាដ្រាកម្ពុជា (ADRA) ខេត្តពោធិ៍សាត់ នៅសាលប្រជុំជាន់ទី២ រដ្ឋបាលខេត្ត ក្រោមអធិបតីភាព លោក លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់ និងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងក្រុមការងារអង្គការ ADRA ថ្នាក់ជាតិ និងថ្នាក់ខេត្ត សរុបចំនួន ១៥រូប (ស្រី ៣រូប) កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ។ គោលបំណងសំខាន់នៃកិច្ចប្រជុំ ដើម្បីជម្រាបជូនអំពីការចាប់ផ្តើមអនុវត្តគម្រោងថ្មីដែលមានឈ្មោះថា «ស្ទឹង» ដែលនឹងត្រូវដាក់ឱ្យដំណើរការក្នុងឃុំសំរោង និងឃុំបាក់ចិញ្ចៀន។ គម្រោងនេះផ្តោតលើវិស័យអាទិភាពចំនួន៣ រួមមាន៖ វិស័យទឹកស្អាត, កម្មវិធីគ្រប់គ្រងគ្រោះមហន្តរាយ, កម្មវិធីលើកកម្ពស់ជីវភាពប្រជាជនតាមរយៈវិស័យកសិកម្ម៕










