
អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យអគារសិក្សាថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅអនុវិទ្យាល័យអន្លង់រាប
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះត្រួតពិនិត្យផ្ទាល់នូវសមិទ្ធផលអគារសិក្សាថ្មី ដែលត្រូវបានសាងសង់រួចរាល់ជាស្ថាពរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសអញ្ជើញចុះពិនិត្យនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់អនុសាសន៍ និងការណែនាំសំខាន់ៗដល់អាជ្ញាធរពាក់ព័ន្ធ អំពីការរៀបចំកែលម្អទីធ្លាបរិវេណអនុវិទ្យាល័យអន្លង់រាប ឱ្យមានសោភ័ណភាព បរិស្ថានល្អប្រសើរ និងផាសុកភាព សម្រួលដល់ការសិក្សារបស់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ៕










