
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំង «ភ្នំបាក់ត្រា» ក្នុងស្រុកភ្នំក្រវាញ
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យទីតាំងដីតំបន់ «ភ្នំបាក់ត្រា» (ចំណុចប្រោសសត្វ) ដែលស្ថិតនៅក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ការចុះពិនិត្យផ្ទាល់ដល់ទីតាំងនេះ គឺដើម្បីសិក្សា និងវាយតម្លៃលើស្ថានភាពជាក់ស្តែង ក្នុងការរៀបចំគ្រប់គ្រងដីធ្លី ការពារធនធានធម្មជាតិ និងពិនិត្យលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបម្រើឱ្យផលប្រយោជន៍សាធារណៈ និងការអភិវឌ្ឍក្នុងមូលដ្ឋាននាពេលខាងមុខ៕










