
រដ្ឋបាលស្រុកបាកាន រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល (២០២៧–២០២៩)
ពោធិ៍សាត់៖ សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧–២០២៩) របស់ឃុំ សង្កាត់ ក្រោមអធិបតីភាព លោក លឹម សុខតូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកបាកាន ។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងធ្វើសមាហរណកម្មកម្មវិធីវិនិយោគរបស់ឃុំ សង្កាត់ ឱ្យមានភាពស៊ីសង្វាក់គ្នាជាមួយផែនការអភិវឌ្ឍន៍ និងអាទិភាពរបស់រដ្ឋបាលស្រុក ដើម្បីបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការ និងសំណូមពរជាក់ស្តែងរបស់ប្រជាពលរដ្ឋ៕










