
វគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដើម្បីពង្រឹងសមត្ថភាពកម្លាំងសេវាសង្គម
ពោធិ៍សាត់៖ វគ្គបណ្តុះបណ្តាលរំលឹកអំពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ នៅសាលប្រជុំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ណុប ឫទ្ធា អគ្គលេខាធិការរង ក.ជ.ក. និងលោកស្រី ប៉ុក ណាឌី អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីកម្លាំងសេវាសង្គម មន្ត្រីជំនាញតាមមន្ទីរពាក់ព័ន្ធ នគរបាល និងអ្នកទទួលបន្ទុក គ.ក.ស.ក. ប្រចាំខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ ដែលបានផ្តល់ការគាំទ្រឧបត្ថម្ភដោយ អង្គការឆាលហ្វាន កម្ពុជា។ គោលបំណងសំខាន់ៗនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីពិនិត្យឡើងវិញនូវបទពិសោធន៍ ការសិក្សា និងការអនុវត្តការងារកន្លងមករបស់ក្រុមកម្មាំងសេវាសង្គម, បន្ថែមចំណេះដឹងលើមេរៀនស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ, បណ្តុះបណ្តាលការប្រើប្រាស់កម្មវិធីអេបស្វ័យសិក្សាស្តីពីសុវត្ថិភាពកុមារតាមអនឡាញ (Swipe Safe App)៕










