
ឯកឧត្តម ខូយ រីដា អញ្ជើញបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល (២០២៧-២០២៩) នៅស្រុកតាលោសែនជ័យ
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលឃុំ សម្រាប់ស្រុកតាលោសែនជ័យ ដែលបានប្រព្រឹត្តទៅនៅបរិវេណសាលាស្រុកតាលោសែនជ័យ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ។ អង្គសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន ព្រមទាំងអាជ្ញាធរស្រុក-ឃុំយ៉ាងច្រើនកុះករ ដើម្បីរួមគ្នាកៀរគរធនធាន គាំទ្រដល់គម្រោងអភិវឌ្ឍន៍អាទិភាពនានានៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព៕










