ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជាបន្តប្រើប្រាស់ «កម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប» ដើម្បីលុបបំបាត់បទល្មើសនេសាទខុសច្បាប់
កិច្ចប្រជុំស្តីពីការងារបង្ក្រាបបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទលើផ្ទៃបឹងទន្លេសាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម អគ្គនាយកដ្ឋានជលផល មេបញ្ជាការកងទ័ពជើងគោក អាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធជុំវិញបឹងទន្លេសាប នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅសាលាខេត្តពោធិ៍សាត់។
បន្ទាប់ពីការពិភាក្សា និងវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារកន្លងមក ឯកឧត្តមនាយឧត្ដមសេនីយ៍ វង្ស ពិសេន បានផ្តល់មតិបូកសរុប និងដាក់ចេញនូវទិសដៅគន្លឹះចំនួន ៣ចំណុច រួមមាន៖ ជំរុញការអភិរក្ស ដោយសារក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ផលត្រីទឹកសាបមានការកើនឡើងជាបន្តបន្ទាប់ ដែលបានជួយលើកកម្ពស់ជីវភាពប្រជានេសាទយ៉ាងខ្លាំង, បន្តប្រើប្រាស់ «កម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប» លើការងារអប់រំផ្សព្វផ្សាយច្បាប់ជលផលថ្មី និងការអនុវត្តច្បាប់បង្ក្រាបបទល្មើសនេសាទ ព្រមទាំងការទប់ស្កាត់ការកាប់រានព្រៃលិចទឹក និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ត្រូវប្តេជ្ញាចិត្តអនុវត្តភារកិច្ចឱ្យបានម៉ឺងម៉ាត់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងកិច្ចសហប្រតិបត្តិការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ
ពោធិ៍សាត់៖ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង។
ពិធីដ៏មានសារៈសំខាន់នេះ ស្ថិតក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្ដីទីក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកយន្តការសម្រុះសម្រួលផ្សះផ្សាវិវាទនៅមូលដ្ឋាន ជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការដោះស្រាយវិវាទនានាឱ្យបានកាន់តែឆាប់រហ័ស ងាយស្រួល និងប្រកបដោយប្រសិទ្ធភាពក្រៅប្រព័ន្ធតុលាការ៕


សកម្មភាពថ្នាក់ដឹកនាំ
សម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីតម្លៃជិត ២០ម៉ឺនដុល្លារ នៅសាលាបឋមសិក្សារាំងទិល ខេត្តពោធិ៍សាត់
ព្រឹត្តិការណ៍៖ អគារសិក្សាថ្មី ១ខ្នង មាន ៥បន្ទប់ ព្រមទាំងគ្រឿងបរិក្ខារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅសាលាបឋមសិក្សារាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងមានការចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន និងអាជ្ញាធរដែនដី នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ។
អគារសិក្សានេះជាអំណោយរបស់ក្រុមហ៊ុន Leader Energy តាមរយៈក្រុមការងារអគ្គិសនីកម្ពុជា សាងសង់ដោយក្រុមហ៊ុន Sakura Power Lines Co.,Ltd ដោយចំណាយថវិកាសាងសង់សរុបចំនួន ១៨៣,១០៣.១២ ដុល្លារអាមេរិក (និងថ្លៃដោះស្រាយផលប៉ះពាល់ ៥,៤០០ ដុល្លារ)។ ការសាងសង់បានចាប់ផ្តើមពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២base៥ និងបញ្ចប់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។
ក្រុមហ៊ុន Leader Energy គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ថាមពលកកើតឡើងវិញក្នុងតំបន់អាស៊ី ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធ CTL ប្រតិបត្តិការខ្សែបញ្ជូនថាមពលអគ្គិសនីតង់ស្យុងខ្ពស់ភ្នំពេញ-ក្រចេះ ហើយបច្ចុប្បន្នកំពុងអភិវឌ្ឍគម្រោងថាមពលខ្យល់ថ្មីនៅខេត្តមណ្ឌលគិរី៕


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ឱ្យចប់សព្វគ្រប់ក្នុងឆ្នាំ២០២៦ នៅខេត្តពោធិ៍សាត់
កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាព លោកជំទាវ ទេព បូរ៉ាមីន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តម វេង ដាវុធ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី និង លោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់។ សមាសភាពចូលរួមក្នុងអង្គប្រជុំរួមមាន៖ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, មន្ទីរធនធានទឹក និងឧតុនិយមខេត្ត, មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, ក្រុមការងារចុះវាស់វែងដីទូទាំងខេត្ត ព្រមទាំងការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល នៃក្រុង-ស្រុកទាំង០៧។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា ដឹកនាំយុទ្ធនាការដាំកូនឈើក្ងោក នៅអូរដំណាក់កន្សែង ស្រុកតាលោសែនជ័យ
ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីរាជការរដ្ឋបាលស្រុកតាលោសែនជ័យ ព្រមទាំងអាជ្ញាធរមូលដ្ឋាន កម្លាំងប្រជាការពារ ក្រុមយុវជន និងបងប្អូនប្រជាពលរដ្ឋ ចុះអនុវត្តយុទ្ធនាការដាំកូនឈើក្ងោក ក្នុងឆ្នាំ២០២៦ នាល្ងាចថ្ងៃទី២៦ ខែមិថុនា។
យុទ្ធនាការដាំកូនឈើនេះ ត្រូវបានរៀបចំឡើងនៅចំណុចអូរដំណាក់កន្សែង ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បង្កើតគម្របបៃតង និងបំផុសស្មារតីស្រឡាញ់ ថែរក្សាការពារបរិស្ថានធម្មជាតិ នៅក្នុងមូលដ្ឋាន ក៏ដូចជាទូទាំងខេត្តពោធិ៍សាត់ទាំងមូលផងដែរ៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា បង្ហាញសមិទ្ធផលលេចធ្លោលើការអភិវឌ្ឍ និងសន្តិសុខខេត្តពោធិ៍សាត់ ក្នុងកម្មវិធី MOI-TV
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានផ្តល់បទសម្ភាសន៍ផ្ទាល់ក្នុងកម្មវិធី «ការអភិវឌ្ឍន៍ និងសុវត្ថិភាពសង្គម» របស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ (MOI-TV) ដើម្បីផ្សព្វផ្សាយ និងឆ្លុះបញ្ចាំងពីសមិទ្ធផលការងារសំខាន់ៗ ជុំវិញការអភិវឌ្ឍគ្រប់វិស័យ និងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ត្រខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
សមិទ្ធផលថ្មីដុតដៃដុតជើង! រដ្ឋបាលខេត្តពោធិ៍សាត់ ដាក់អំពូលសូឡាវែងអន្លាយ និងដាំដើមក្ងោកតាមដងផ្លូវ
គម្រោងនេះ បានដំឡើងអំពូលសូឡារួចរាល់ប្រវែង ៣៤គីឡូម៉ែត្រ (ពីផ្លូវ១៥៥ ទៅដំណាក់ឈើក្រម) និងត្រៀមបន្ត ៣៣គីឡូម៉ែត្រទៀត ឆ្លងកាត់តំបន់វប្បធម៌ និងទីប្រជុំជនសំខាន់ៗ ព្រមទាំងដាំដើមក្ងោកលម្អដងផ្លូវ ដើម្បីប្រែក្លាយខេត្តពោធិ៍សាត់ឱ្យមានសម្រស់បៃតងលាយផ្ការីកស្កាយ និងមានសុវត្ថិភាពខ្ពស់នៅពេលយប់ត្រឹមឆ្នាំ២០២៧។


សកម្មភាពថ្នាក់ដឹកនាំ
សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ចុះអប់រំសុខភាពដល់ស្ត្រី និងអ្នកផ្ទុកមេរោគអេដស៍ ១៤នាក់
ពោធិ៍សាត់៖ លោកជំទាវ អាំង សុជាតា ខូយ រីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខ នៅមណ្ឌលសុខភាពតាសាស់ ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ។
ក្នុងឱកាសនោះ លោកជំទាវ និងក្រុមការងារ បានផ្តល់ការអប់រំសុខភាព ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់ ជូនដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីត្រៀមសម្រាល ស្ត្រីសម្រាលកូនរួច និងអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន ១៤នាក់ ដើម្បីជួយលើកកម្ពស់សុខុមាលភាពមាតា ទារក និងសហគមន៍ឱ្យកាន់តែប្រសើរឡើង៕


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ០៦
ពោធិ៍សាត់៖ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំបានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈប្រព័ន្ធអនឡាញ (Zoom) នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ។
កិច្ចប្រជុំព្រឹកនេះបានលើកយករបៀបវារៈចំនួន ០៦ មកពិនិត្យនិងពិភាក្សា ដែលក្នុងនោះរួមមាន៖ របាយការណ៍វឌ្ឍនភាពវិស័យទេសចរណ៍រដូវកាលបៃតង, សេចក្តីព្រាងផែនការជាតិទប់ស្កាត់អំពើហិង្សាលើស្ត្រី (២០២៥-២០៣០), ព្រមទាំងសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ០៤ ទៀត ពាក់ព័ន្ធនឹងអនុសញ្ញាឧបករណ៍អាកាសយាន និងកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកក្នុងក្របខ័ណ្ឌអាស៊ាន លើផ្នែកសម្ភារៈសំណង់ និងផលិតផលយានយន្ត៕


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ចុះដាំដើមក្ងោក បង្កើនបៃតង និងទាក់ទាញទេសចរណ៍នៅតំបន់ស្ពានខ្ពស់ជាងគេ
សកម្មភាពចុះដាំកូនឈើលម្អនាពេលនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនគម្របបៃតង លើកកម្ពស់សោភ័ណភាពស្រស់ត្រកាលនៅតាមដងផ្លូវ និងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកកម្សាន្តនៅតំបន់ប្រវត្តិសាស្ត្រ និងសំណង់វិស្វកម្មដ៏អស្ចារ្យមួយនេះកាន់តែច្រើនឡើង។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំត្រៀមលក្ខណៈសម្រាប់ពិធីសំណេះសំណាលជាមួយអាជីវករ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ
កិច្ចប្រជុំត្រៀមនេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យកម្មវិធីសំណេះសំណាលខាងមុខ ប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងមានសណ្តាប់ធ្នាប់ ស្របពេលដែលពិធីផ្លូវការនឹងត្រូវរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តពោធិ៍សាត់។


សកម្មភាពថ្នាក់ដឹកនាំ
វគ្គបណ្តុះបណ្តាលស្តីពី ការសរសេរព័ត៌មានគេហទំព័រ បិទបញ្ចប់ដោយជោគជ័យ
វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមសរុប ១១៣នាក់ ក្នុងនោះមានស្ត្រី ៩នាក់ ដែលភាគច្រើនមកពីមន្ទីរព័ត៌មានរាជធានី-ខេត្ត។ វគ្គនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីព័ត៌មាន លើការផលិតមាតិកាឌីជីថលប្រកបដោយគុណភាព និងវិជ្ជាជីវៈ ដោយផ្តោតលើការរៀបចំខ្លឹមសារ ការសរសេរចំណងជើង ការផលិតបទយកការណ៍ខ្លី និងការប្រើប្រាស់រូបភាពឱ្យមានភាពទាក់ទាញ ស្របតាមបរិបទប្រព័ន្ធផ្សព្វផ្សាយសម័យថ្មី។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបូកសរុបការងារ និងដាក់ទិសដៅឈានទៅសម្រេច ODF+ នៅឆ្នាំ២០៣០
ឯកឧត្តមបណ្ឌិត លី ណារុន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន, សម្ដេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន។ ឯកឧត្តមបានរំលឹកពីចក្ខុវិស័យរបស់ក្រសួងក្នុងការកសាងតំបន់ជនបទប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ តាមរយៈកម្មវិធីអាទិភាពចំនួន៥។

