
វគ្គបណ្តុះបណ្តាលស្តីពី ការសរសេរព័ត៌មានគេហទំព័រ បិទបញ្ចប់ដោយជោគជ័យ
វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមសរុប ១១៣នាក់ ក្នុងនោះមានស្ត្រី ៩នាក់ ដែលភាគច្រើនមកពីមន្ទីរព័ត៌មានរាជធានី-ខេត្ត។ វគ្គនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីព័ត៌មាន លើការផលិតមាតិកាឌីជីថលប្រកបដោយគុណភាព និងវិជ្ជាជីវៈ ដោយផ្តោតលើការរៀបចំខ្លឹមសារ ការសរសេរចំណងជើង ការផលិតបទយកការណ៍ខ្លី និងការប្រើប្រាស់រូបភាពឱ្យមានភាពទាក់ទាញ ស្របតាមបរិបទប្រព័ន្ធផ្សព្វផ្សាយសម័យថ្មី។









