
កិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ឱ្យចប់សព្វគ្រប់ក្នុងឆ្នាំ២០២៦ នៅខេត្តពោធិ៍សាត់
កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាព លោកជំទាវ ទេព បូរ៉ាមីន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តម វេង ដាវុធ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី និង លោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់។ សមាសភាពចូលរួមក្នុងអង្គប្រជុំរួមមាន៖ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, មន្ទីរធនធានទឹក និងឧតុនិយមខេត្ត, មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, ក្រុមការងារចុះវាស់វែងដីទូទាំងខេត្ត ព្រមទាំងការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល នៃក្រុង-ស្រុកទាំង០៧។










