ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ពៅ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគម្រោងប្រព័ន្ធធារាសាស្ត្របន្ស៊ាំអាកាសធាតុ និងកសិកម្មប្រកបដោយនិរន្តរភាព (CAISAR)
ពោធិ៍សាត់៖ គណៈកម្មាធិការដឹកនាំគម្រោងបានរៀបចំ «កិច្ចប្រជុំផ្សព្វផ្សាយគម្រោងប្រព័ន្ធធារាសាស្ត្របន្ស៊ាំអាកាសធាតុ និងកសិកម្មប្រកបដោយនិរន្តរភាព និងភាពធន់ (CAISAR)» ជូនដល់ក្រុមការងារខេត្ត នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារគម្រោង។
ជំនួបផ្សព្វផ្សាយនេះធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងពីផែនការសកម្មភាពគម្រោង ពង្រឹងកិច្ចសហការ និងរៀបចំយន្តការអនុវត្តការងារឱ្យមានប្រសិទ្ធភាព សំដៅឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ជីវភាពប្រជាកសិករក្នុងខេត្តឱ្យកាន់តែប្រសើរឡើង៕


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យអន្តរាគមន៍សង្គ្រោះស្រូវស្រែដែលកំពុងប្រឈមខ្វះទឹកនៅស្រុកបាកាន
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យផ្ទាល់ និងបញ្ជាការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវស្រែរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហាប្រឈមខ្វះខាតទឹកស្រោចស្រព ស្ថិតក្នុងឃុំមេទឹក និងឃុំមួយចំនួនទៀត ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ញាប់ដៃញាប់ជើងប្រើប្រាស់គ្រប់មធ្យោបាយ និងគ្រឿងចក្រ ដើម្បីបូម និងបង្វែរប្រភពទឹកសង្គ្រោះស្រូវស្រែប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជៀសវាងការខូចខាតផលដំណាំ។
ជាមួយគ្នានេះដែរ ឯកឧត្តមបានអំពាវនាវ និងប្រគល់ភារកិច្ចជូនអាជ្ញាធរភូមិ-ឃុំ ឱ្យបន្តតាមដានស្ថានភាពទឹកជាប្រចាំ និងជួយសម្របសម្រួលការបែងចែកទឹកប្រើប្រាស់ឱ្យបានស្មើភាពគ្នា ដើម្បីធានាថាស្រែដែលកំពុងប្រឈមខ្វះទឹកទាំងអស់ ទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់៕


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងមហាផ្ទៃ និងក្រសួងមុខងារសាធារណៈ រៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ ក្នុងវិស័យអប់រំ និងសុខាភិបាល
ក្រសួងមហាផ្ទៃបានរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍លើ «ការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដោយមានអ្នកចូលរួមជាង ៦០០នាក់។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ បានចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីតាម ZOOM ជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីទទួលការណែនាំ និងទិសដៅអភិវឌ្ឍន៍ខេត្ត
ក្រសួងមហាផ្ទៃបានរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍លើ «ការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដោយមានអ្នកចូលរួមជាង ៦០០នាក់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ប្រាំង ជលសា ជំរុញឱ្យកម្លាំងមូលដ្ឋានពង្រឹងសាមគ្គីភាព ត្រៀមបោះឆ្នោតឆ្នាំ២០២៧ និងជឿជាក់លើរាជរដ្ឋាភិបាលលើរឿងព្រំដែន
ឯកឧត្តម បណ្ឌិត ប្រាំង ជលសា បានជួបសំណេះសំណាលជាមួយអ្នកចូលរួមប្រមាណ ៣៥០នាក់ នៅវត្តកោះរំដួល ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីត្រៀមការងារសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា ដឹកនាំប្រតិភូខេត្តពោធិ៍សាត់ ចូលរួមសិក្ខាសាលាចែករំលែកបទពិសោធន៍ ស្ដីពីការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ
ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំថ្នាក់ដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ចូលរួមក្នុង សិក្ខាសាលាចែករំលែកបទពិសោធន៍ ក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាសហអធិបតី។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងផ្លាស់ប្ដូរបទពិសោធន៍ ដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាព និងលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំបន្ទាន់ដើម្បីដោះស្រាយបញ្ហាខ្វះទឹក និងផលប៉ះពាល់លើដំណាំស្រូវ
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងប្រមូលព័ត៌មាន វាយតម្លៃស្ថានភាពជាក់ស្តែង និងដាក់ចេញនូវវិធានការអន្តរាគមន៍សង្គ្រោះឱ្យបានទាន់ពេលវេលា ដើម្បីដោះស្រាយបញ្ហាខ្វះខាតទឹក សំដៅកាត់បន្ថយការខូចខាតផលដំណាំស្រូវរបស់ប្រជាកសិករឱ្យនៅកម្រិតទាបបំផុត។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងព័ត៌មាន ត្រៀមធ្វើជំរឿនមន្ត្រីរាជការរបស់ខ្លួនរយៈពេល២ថ្ងៃ ខណៈឯកឧត្តមរដ្ឋមន្ត្រីអំពាវនាវឱ្យមន្ត្រីទាំងអស់ត្រៀមខ្លួន
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវការរៀបចំ និងត្រៀមលក្ខណៈសម្បត្តិសម្រាប់ដំណើរការ "ជំរឿនមន្ត្រីរាជការក្រសួងព័ត៌មាន" ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៣ និងទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។
ទន្ទឹមនឹងការចុះពិនិត្យនេះ ក្រសួងព័ត៌មានក៏បានធ្វើការអំពាវនាវ និងជូនដំណឹងដល់បងប្អូនមន្ត្រីរាជការទាំងអស់ចំណុះឱ្យក្រសួងព័ត៌មាន សូមមេត្តាត្រៀមលក្ខណៈចូលរួម និងរៀបចំឯកសារពាក់ព័ន្ធឱ្យបានរួចរាល់ ដើម្បីឱ្យដំណើរការនៃការប្រមូលទិន្នន័យជំរឿននេះ ប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា បង្ហាញពីសមិទ្ធផលការងារ និងទិសដៅអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ក្នុងកិច្ចសម្ភាសន៍ពិសេសនៅស្ថានីយវិទ្យុ និងទូរទស្សន៍មហាផ្ទៃ
ក្រសួងមហាផ្ទៃ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមផ្តល់កិច្ចសម្ភាសន៍ផ្ទាល់នៅស្ថានីយវិទ្យុ និងទូរទស្សន៍មហាផ្ទៃ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់យ៉ាងលម្អិតអំពី សមិទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តពោធិ៍សាត់សម្រេចបាន នាពេលកន្លងមក ព្រមទាំងបានបង្ហាញអំពីទិសដៅការងារត្រូវអនុវត្តបន្តប្រចាំឆមាស ប្រចាំឆ្នាំ២០២៦ និងបណ្តាឆ្នាំខាងមុខ ដើម្បីជំរុញការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែប្រសើរឡើង៕


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២៦
កិច្ចប្រជុំបូកសរុបការងារនេះ ត្រូវត្រៀមបង្ការជួយអន្តរាគមន៍និងឆ្លើយតបឲ្យបានទាន់ពេលវេលាដល់ជនងាយរងគ្រោះដោយគ្រោះធម្មជាតិតែងកើតមានជាបន្តបន្ទាប់ និងត្រូវយកចិត្តទុកដាក់ចុះអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបង្កើនការយល់ដឹងអំពីជំងឺឆ្លងនិងជំងឺមិនឆ្លង ព្រមទាំងករណីគ្រោះថ្នាក់ចរាចរណ៍ លើកកម្ពស់សមត្ថភាពមន្ត្រី និងយុវជនស្ម័គ្រចិត្តនៅតាមគ្រឹះស្ថានសិក្សា និង សហគមន៍ ដើម្បីក្លាយជាប្រតិបត្តិករមិនអាចខ្វះបានក្នុងការបំពេញការងារមនុស្សធម៌។


សកម្មភាពថ្នាក់ដឹកនាំ
សមាគមនារីខេត្តពោធិ៍សាត់ នាំយកទៀនវស្សាប្រគេនព្រះសង្ឃវត្តសុវណ្ណស្លាកែត ដើម្បីឧទ្ទិសកុសលជូនវីរកងទ័ព
ពោធិ៍សាត់៖ លោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត និងលោកជំទាវ ឈឹម ស៊ីណា ប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកា បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានជាច្រើនមុខ ទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តសុវណ្ណស្លាកែត ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសដ៏មានសទ្ធាជ្រះថ្លានេះ លោកជំទាវ អាំង សុជាតា ខូយរីដា បានមានប្រសាសន៍បញ្ជាក់ថា ការប្រគេនទៀនវស្សា និងទេយ្យទាននេះ ធ្វើឡើងដើម្បីគោរពតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ព្រមទាំងដើម្បីឧទ្ទិសកុសលផលបុណ្យដ៏ថ្លៃថ្លា ជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតក្នុងការការពារបូរណភាពទឹកដីកម្ពុជាផងដែរ៕


សកម្មភាពថ្នាក់ដឹកនាំ
សាខាសមាគមនារីខេត្តពោធិ៍សាត់ នាំយកទៀនវស្សា និងទេយ្យទានប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនវីរកងទ័ព
នៅក្នុងឱកាសនោះ លោកជំទាវ អាំង សុជាតា ខូយរីដា បានមានប្រសាសន៍ថា ការនាំយកទេយ្យទានមកប្រគេនព្រះសង្ឃនាពេលនេះ គឺដើម្បីចូលរួមទ្រទ្រង់ព្រះពុទ្ធសាសនា និងសម្រាលការលំបាករបស់ព្រះសង្ឃក្នុងរដូវវស្សា ជាពិសេសគឺដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតដើម្បីការពារបូរណភាពទឹកដី ព្រមទាំងបន់ស្រន់សុំសេចក្តីសុខ និងកម្លាំងកាយចិត្តមាំមួនជូនដល់កងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែនផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ មាន សំអាន ដឹកនាំគណៈកម្មការទី៨ នៃព្រឹទ្ធសភា ចុះបំពេញបេសកកម្ម និងពិភាក្សាការងារនៅខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូចុះជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ដែលដឹកនាំដោយ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ នាព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះ។
កិច្ចប្រជុំដែលធ្វើឡើងនៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង នៃសាលាខេត្តពោធិ៍សាត់នេះ មានគោលបំណងសំខាន់ដើម្បីស្វែងយល់ពីវឌ្ឍនភាព បញ្ហាប្រឈម វិធានការដោះស្រាយ និងចក្ខុវិស័យទៅថ្ងៃអនាគតលើវិស័យសំខាន់ៗ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការទី៨ រួមមាន៖ វិស័យសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់៕

