
លោកជំទាវ មាន សំអាន ដឹកនាំគណៈកម្មការទី៨ នៃព្រឹទ្ធសភា ចុះបំពេញបេសកកម្ម និងពិភាក្សាការងារនៅខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូចុះជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ដែលដឹកនាំដោយ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ នាព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះ។ កិច្ចប្រជុំដែលធ្វើឡើងនៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង នៃសាលាខេត្តពោធិ៍សាត់នេះ មានគោលបំណងសំខាន់ដើម្បីស្វែងយល់ពីវឌ្ឍនភាព បញ្ហាប្រឈម វិធានការដោះស្រាយ និងចក្ខុវិស័យទៅថ្ងៃអនាគតលើវិស័យសំខាន់ៗ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការទី៨ រួមមាន៖ វិស័យសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់៕










