
សមាគមនារីខេត្តពោធិ៍សាត់ នាំយកទៀនវស្សាប្រគេនព្រះសង្ឃវត្តសុវណ្ណស្លាកែត ដើម្បីឧទ្ទិសកុសលជូនវីរកងទ័ព
ពោធិ៍សាត់៖ លោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត និងលោកជំទាវ ឈឹម ស៊ីណា ប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកា បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានជាច្រើនមុខ ទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តសុវណ្ណស្លាកែត ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសដ៏មានសទ្ធាជ្រះថ្លានេះ លោកជំទាវ អាំង សុជាតា ខូយរីដា បានមានប្រសាសន៍បញ្ជាក់ថា ការប្រគេនទៀនវស្សា និងទេយ្យទាននេះ ធ្វើឡើងដើម្បីគោរពតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ព្រមទាំងដើម្បីឧទ្ទិសកុសលផលបុណ្យដ៏ថ្លៃថ្លា ជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតក្នុងការការពារបូរណភាពទឹកដីកម្ពុជាផងដែរ៕










