
ក្រសួងព័ត៌មាន ត្រៀមធ្វើជំរឿនមន្ត្រីរាជការរបស់ខ្លួនរយៈពេល២ថ្ងៃ ខណៈឯកឧត្តមរដ្ឋមន្ត្រីអំពាវនាវឱ្យមន្ត្រីទាំងអស់ត្រៀមខ្លួន
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវការរៀបចំ និងត្រៀមលក្ខណៈសម្បត្តិសម្រាប់ដំណើរការ "ជំរឿនមន្ត្រីរាជការក្រសួងព័ត៌មាន" ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៣ និងទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។ ទន្ទឹមនឹងការចុះពិនិត្យនេះ ក្រសួងព័ត៌មានក៏បានធ្វើការអំពាវនាវ និងជូនដំណឹងដល់បងប្អូនមន្ត្រីរាជការទាំងអស់ចំណុះឱ្យក្រសួងព័ត៌មាន សូមមេត្តាត្រៀមលក្ខណៈចូលរួម និងរៀបចំឯកសារពាក់ព័ន្ធឱ្យបានរួចរាល់ ដើម្បីឱ្យដំណើរការនៃការប្រមូលទិន្នន័យជំរឿននេះ ប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់៕










