
ឯកឧត្តម ពៅ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគម្រោងប្រព័ន្ធធារាសាស្ត្របន្ស៊ាំអាកាសធាតុ និងកសិកម្មប្រកបដោយនិរន្តរភាព (CAISAR)
ពោធិ៍សាត់៖ គណៈកម្មាធិការដឹកនាំគម្រោងបានរៀបចំ «កិច្ចប្រជុំផ្សព្វផ្សាយគម្រោងប្រព័ន្ធធារាសាស្ត្របន្ស៊ាំអាកាសធាតុ និងកសិកម្មប្រកបដោយនិរន្តរភាព និងភាពធន់ (CAISAR)» ជូនដល់ក្រុមការងារខេត្ត នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារគម្រោង។ ជំនួបផ្សព្វផ្សាយនេះធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងពីផែនការសកម្មភាពគម្រោង ពង្រឹងកិច្ចសហការ និងរៀបចំយន្តការអនុវត្តការងារឱ្យមានប្រសិទ្ធភាព សំដៅឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ជីវភាពប្រជាកសិករក្នុងខេត្តឱ្យកាន់តែប្រសើរឡើង៕










