
ឯកឧត្តម ខូយ រីដា បង្ហាញពីសមិទ្ធផលការងារ និងទិសដៅអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ក្នុងកិច្ចសម្ភាសន៍ពិសេសនៅស្ថានីយវិទ្យុ និងទូរទស្សន៍មហាផ្ទៃ
ក្រសួងមហាផ្ទៃ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមផ្តល់កិច្ចសម្ភាសន៍ផ្ទាល់នៅស្ថានីយវិទ្យុ និងទូរទស្សន៍មហាផ្ទៃ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់យ៉ាងលម្អិតអំពី សមិទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តពោធិ៍សាត់សម្រេចបាន នាពេលកន្លងមក ព្រមទាំងបានបង្ហាញអំពីទិសដៅការងារត្រូវអនុវត្តបន្តប្រចាំឆមាស ប្រចាំឆ្នាំ២០២៦ និងបណ្តាឆ្នាំខាងមុខ ដើម្បីជំរុញការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែប្រសើរឡើង៕










