ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ និងប្រធានមន្ទីរបរិស្ថាន ចុះពិនិត្យការតុបតែងដើមឈើតាមបណ្តោយផ្លូវជាតិលេខ៥
លោក អេង រស្មី ប្រធានមន្ទីរបរិស្ថាន បានអមដំណើរ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យការតុបតែងដើមឈើតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងក្រុងពោធិ៍សាត់ និងស្រុកក្រគរ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានបៃតង។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តពោធិ៍សាត់ ប្តេជ្ញាខ្ពស់ពង្រឹងតម្លាភាព និងប្រសិទ្ធភាពមូលនិធិក្រុង ស្រុក ឃុំ សង្កាត់ ឱ្យចំគោលដៅអភិវឌ្ឍន៍មូលដ្ឋាន
ក្នុងឱកាសនោះ លោក ពៅ ពិសិដ្ឋ បានដាក់ចេញនូវអនុសាសន៍ និងការណែនាំយ៉ាងម៉ឺងម៉ាត់ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការរៀបចំគ្រោងថវិកាឃុំ សង្កាត់ និងក្រុង ស្រុក ឱ្យចំគោលដៅអាទិភាព ដោយមានជំនួយពីគណៈកម្មាធិការកសាងផែនការ និងថវិកា ជាសេនាធិការ ត្រូវរៀបចំផែនការ និងថវិការបស់ខ្លួន។ ត្រូវផ្តោតលើការគាំទ្រគម្រោង ឬសកម្មភាពដែលមានអាទិភាពខ្ពស់ ជាពិសេសយកចិត្តទុកដាក់ជ្រើសរើសគម្រោង ឬសកម្មភាពសេវាសង្គម ដែលមានកំណត់ក្នុងសារាចរណែនាំលេខ ០០៧ ដោយប្រើប្រាស់កញ្ចប់ថវិកាសេវាសង្គម និងអនាម័យបរិស្ថានឱ្យមានប្រសិទ្ធភាព និងតម្លាភាព។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រគល់ឧបករណ៍បច្ចេកទេសជូនបណ្តាមន្ទីរព័ត៌មានរាជធានី-ខេត្ត ដើម្បីពង្រឹងប្រសិទ្ធភាពការងារ
ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សម្ភារឧបករណ៍បច្ចេកទេស រួមមាន កាមេរ៉ា កុំព្យូទ័រយួរដៃ (Laptop) និងឧបករណ៍សម្ភារបន្ទាប់បន្សំផ្សេងៗទៀត ជូនដល់តំណាងមន្ទីរព័ត៌មានរាជធានី-ខេត្ត នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។
ការផ្តល់ជូនសម្ភារបច្ចេកទេសទាំងនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព បំពាក់បំប៉នមធ្យោបាយធ្វើដំណើរ និងឧបករណ៍ការងារជាក់ស្តែង ជូនដល់មន្ត្រីព័ត៌មាននៅតាមបណ្តារាជធានី-ខេត្ត ដើម្បីបង្កើនប្រសិទ្ធភាព និងភាពរហ័សទាន់ហេតុការណ៍ក្នុងការប្រមូល និងផលិតព័ត៌មានបម្រើជូនសាធារណជន៕


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យការរៀបចំប្រព័ន្ធភ្លើងសូឡាបំភ្លឺលើស្ពានបេតុងថ្មី ក្នុងស្រុកភ្នំក្រវាញ
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះត្រួតពិនិត្យការងារដាក់បង្គោលភ្លើងថ្មី និងបំពាក់អំពូលសូឡាបំភ្លឺផ្លូវប្រភេទ Solar LED ចំនួន ១៨បង្គោល នៅលើស្ពានបេតុងថ្មី ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។
ការរៀបចំបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈនេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងបង្កើនសុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើដំណើរពេលយប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តពោធិ៍សាត់ ចុះអន្តរាគមន៍នាំទឹកសង្គ្រោះស្រូវស្រែប្រជាកសិករ ៤ភូមិ នៅស្រុកបាកាន
ពោធិ៍សាត់៖ លោក លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់ រួមជាមួយលោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល និងប្រឡាយរងនៃទ្វារទឹកទី៧ និងទី៨ ដើម្បីចាត់ចែងបែងចែកទឹកសង្គ្រោះស្រូវស្រែដែលកំពុងប្រឈមនឹងការខ្វះខាតទឹកទាន់ពេលវេលា នាថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ ។
សកម្មភាពចុះអន្តរាគមន៍ផ្ទាល់នេះ ធ្វើឡើងដើម្បីនាំទឹកស្រោចស្រពជូនប្រជាកសិករក្នុងភូមិចំនួន៤ រួមមាន ភូមិខ្វាវ ល្ហុង ដំណាក់ត្រាច និងស្តុកខ្លា ស្ថិតក្នុងឃុំរំលេច ស្រុកបាកាន ដែលផ្ទៃដីស្រែភាគច្រើនកំពុងស្ថិតក្នុងវគ្គត្រៀមបែកគុម្ភ និងចេញផ្កា ត្រូវការទឹកជាចាំបាច់។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញ ត្រូវសហការគ្នាយ៉ាងស្អិតល្មួតក្នុងការគ្រប់គ្រង និងបែងចែកទឹកដោយសមធម៌ ដើម្បីធានាថាគ្រប់តំបន់ដែលរងផលប៉ះពាល់ទទួលបានទឹកស្រោចស្រពបានគ្រប់គ្រាន់៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំតាម Zoom ពិនិត្យ និងកែសម្រួលបញ្ជីសំណួរទិន្នន័យ CDB ដោយមានការចូលរួមពីមន្ទីរផែនការខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ មន្ទីរផែនការខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី «ការពិនិត្យ និងកែសម្រួលកម្រងបញ្ជីសំណួរទិន្នន័យមូលដ្ឋានឃុំ-សង្កាត់ (CDB)» តាមរយៈប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានជាតិស្ថិតិ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងកែលម្អ និងធ្វើបច្ចុប្បន្នភាពកម្រងសំណួរទិន្នន័យមូលដ្ឋានឃុំ-សង្កាត់ ឱ្យកាន់តែមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងទាន់សម័យ ដើម្បីធានាបាននូវទិន្នន័យស្ថិតិប្រកបដោយគុណភាព សម្រាប់បម្រើឱ្យការរៀបចំផែនការអភិវឌ្ឍន៍ និងការធ្វើសេចក្តីសម្រេចចិត្តផ្សេងៗនៅថ្នាក់មូលដ្ឋាន ឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់៕


សកម្មភាពថ្នាក់ដឹកនាំ
លោក ពៅ ពិសិដ្ឋ អញ្ជើញដឹកនាំវេទិកាពិគ្រោះយោបល់ កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុង «វេទិកាពិគ្រោះយោបល់ កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩» របស់ខេត្តពោធិ៍សាត់ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។
វេទិកានេះរៀបចំឡើងក្នុងគោលបំណងកៀងគរការចូលរួម និងប្រមូលធាតុចូល ព្រមទាំងតម្រូវការអាទិភាពនានាពីគ្រប់ភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំផែនការវិនិយោគសាធារណៈរបស់ខេត្ត ឱ្យឆ្លើយតបចំគោលដៅ ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕


សកម្មភាពថ្នាក់ដឹកនាំ
លោក ហៀម ឃួន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបិទផ្សាយឯកសារវិនិច្ឆ័យក្បាលដីលក្ខណៈប្រព័ន្ធ ចំនួន៤ភូមិ ក្នុងស្រុកតាលោសែនជ័យ
ពោធិ៍សាត់៖ លោក ហៀម ឃួន អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យក្បាលដីលក្ខណៈជាប្រព័ន្ធ ចំនួន៤ភូមិ ស្ថិតក្នុងឃុំផ្ទះរុង និងឃុំតាលោ ស្រុកតាលោសែនជ័យ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។
ពិធីនេះធ្វើឡើងដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋជាម្ចាស់ដី មកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ឈ្មោះ ព្រំប្រទល់ និងទំហំដីរបស់ខ្លួនឱ្យបានត្រឹមត្រូវ មុននឹងឈានទៅដល់ការចេញប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ស្របច្បាប់ សំដៅធានាសុវត្ថិភាពក្នុងការកាន់កាប់ និងកាត់បន្ថយទំនាស់ដីធ្លីនៅមូលដ្ឋាន៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា ណែនាំឱ្យកាត់តែងដើមឈើតាមផ្លូវជាតិលេខ៥៥ ត្រង់ចំណុចបូជនីដ្ឋានឃ្លាំងមឿង ដើម្បីលើកកម្ពស់សោភ័ណភាព
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានណែនាំ និងចាត់តាំងក្រុមការងាររដ្ឋបាលស្រុកបាកាន ចុះរៀបចំកាត់តែងមែកឈើតាមបណ្តោយផ្លូវជាតិលេខ៥៥ ត្រង់ចំណុចបូជនីដ្ឋានទេពឧកញ៉ាឃ្លាំងមឿង នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។
សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បង្កើនភាពស្រស់ស្អាត និងធានានូវសុវត្ថិភាពចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកាត់ និងចូលមកគោរពបូជានៅតំបន់ប្រវត្តិសាស្ត្រមួយនេះ៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងទិសដៅការងារ ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន
ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផល រួមទាំងសមិទ្ធផលការងារសម្រេចបានពាក់កណ្តាលអាណត្តិ (ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់បច្ចុប្បន្ន) ព្រមទាំងពិភាក្សាលើផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ នៅសាលប្រជុំចតុម្មុខមង្គល នាទីស្ដីការក្រសួងព័ត៌មាន។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារ និងជំរុញការអនុវត្ត «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨» ឱ្យសម្រេចបានលទ្ធផលជោគជ័យតាមគោលដៅកំណត់ ឆ្លើយតបទៅនឹងការអភិវឌ្ឍវិស័យព័ត៌មានក្នុងបរិបទឌីជីថល៕


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរអគ្គិសនីកម្ពុជា បានឧបត្ថម្ភថវិកា ១២០លានរៀល និងប្រេងម៉ាស៊ូត ៤.០០០លីត្រ ជូនរដ្ឋបាលខេត្ត ដើម្បចូលរួមសាងសង់លេណដ្ឋាន
អាជ្ញាធរអគ្គិសនីកម្ពុជា ដឹកនាំដោយ ឯកឧត្តម យឹម វិសិដ្ឋ បានប្រគល់ថវិកា ១២០លានរៀល និងប្រេងម៉ាស៊ូត ៤,០០០លីត្រ ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ ក្រោមវត្តមាន ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីជួយឧបត្ថម្ភដល់កងទ័ពជួរមុខនៅទិសថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលក្រុងពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី២ របស់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ នៅស្រុកប្រតិបត្តិសំពៅមាស
ក្រុមការងារពិសេសសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ បានបើកកិច្ចប្រជុំប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលក្រុង ដើម្បីពិនិត្យវឌ្ឍនភាពការងារ ទិសដៅបន្ត និងជំរុញប្រសិទ្ធភាពនៃការលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងមូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យស្រែប្រជាពលរដ្ឋរងគ្រោះរាំងស្ងួត និងបញ្ជាឱ្យបើកទឹកទប់ស្កាត់ការខូចខាតជាបន្ទាន់
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវស្រែ របស់ប្រជាពលរដ្ឋដោយផ្ទាល់ ស្ថិតនៅក្នុងភូមិអូរព្រាល ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលកំពុងរងផលប៉ះពាល់ពីគ្រោះរាំងស្ងួត និងខ្វះខាតទឹកស្រោចស្រពធ្ងន់ធ្ងរជាងតំបន់ដទៃទៀត នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសអញ្ជើញពិនិត្យស្ថានភាពជាក់ស្តែង ឯកឧត្តមអភិបាលខេត្ត បានចេញបទបញ្ជាជាបន្ទាន់ទៅកាន់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ឱ្យចាត់វិធានការបើកទ្វារទឹកទំនប់ទី៣ ដើម្បីរំដោះ និងបញ្ជូនទឹកមកកាន់តំបន់ដែលកំពុងរងគ្រោះនេះឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា សំដៅសង្គ្រោះស្រូវស្រែរបស់ប្រជាពលរដ្ឋឱ្យរួចផុតពីការខូចខាត៕

