
អភិបាលរងខេត្តពោធិ៍សាត់ ចុះអន្តរាគមន៍នាំទឹកសង្គ្រោះស្រូវស្រែប្រជាកសិករ ៤ភូមិ នៅស្រុកបាកាន
ពោធិ៍សាត់៖ លោក លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់ រួមជាមួយលោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល និងប្រឡាយរងនៃទ្វារទឹកទី៧ និងទី៨ ដើម្បីចាត់ចែងបែងចែកទឹកសង្គ្រោះស្រូវស្រែដែលកំពុងប្រឈមនឹងការខ្វះខាតទឹកទាន់ពេលវេលា នាថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ ។ សកម្មភាពចុះអន្តរាគមន៍ផ្ទាល់នេះ ធ្វើឡើងដើម្បីនាំទឹកស្រោចស្រពជូនប្រជាកសិករក្នុងភូមិចំនួន៤ រួមមាន ភូមិខ្វាវ ល្ហុង ដំណាក់ត្រាច និងស្តុកខ្លា ស្ថិតក្នុងឃុំរំលេច ស្រុកបាកាន ដែលផ្ទៃដីស្រែភាគច្រើនកំពុងស្ថិតក្នុងវគ្គត្រៀមបែកគុម្ភ និងចេញផ្កា ត្រូវការទឹកជាចាំបាច់។ ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញ ត្រូវសហការគ្នាយ៉ាងស្អិតល្មួតក្នុងការគ្រប់គ្រង និងបែងចែកទឹកដោយសមធម៌ ដើម្បីធានាថាគ្រប់តំបន់ដែលរងផលប៉ះពាល់ទទួលបានទឹកស្រោចស្រពបានគ្រប់គ្រាន់៕










